adverise with khmeread Untitled 1

សូមជួយ​រក​ក្រុមគ្រួសារ​សាកសព​ផង ៣ ថ្ងៃ​ហើយ​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​, សមត្ថកិច្ច​សូម​ប្រកាស​ស្វែងរក​សាច់ញ្ញាតិ​បុរស​ម្នាក់ ត្រូវ​ឃាតករ​បាញ់​ស្លាប់​យ៉ាង​ព្រៃផ្សៃ​នៅ​សៀមរាប​

     សៀមរាប ៖ បុរស​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ដេកស្លាប់​ស្ថិតនៅ​ក្រុមទី​៤ ក្នុងភូមិ​ត្រពាំងរុន សង្កាត់​អំពិល ក្រុង​-​ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៦  គិត​មកដល់​ព្រឹក​ថ្ងៃទី​២៩ កញ្ញា​នេះ​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។​

      ទាំង​ប៉ូលិស ទាំង​ប៉េអឹម បានប្រកាស​និង​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាត់​សមាជិកគ្រួសារ​មាន​ភិនភាគ​ដូចខាងក្រោម​នេះ សូម​មក​ទំនាក់ទំនង​ដល់​សមត្ថកិច្ច​ខេត្តសៀមរាប ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​ការស្រាវជ្រាវ ស្វែងរក​ឃាតករ​។​

     សូមបញ្ជាក់ថា   នា​ព្រឹក​ថ្ងៃទី​២៧​កញ្ញា​កន្លងទៅ​មាន​បុរស​ម្នាក់​បាន​ដេកស្លាប់​នៅតាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ ចម្ងាយ​ពី​រង្វង់​មូល​ព្រៃ​គុយ​ប្រហែល​៣​គីឡូម៉ែត្រ  បានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ហើយ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ក្រោយពី​ទទួលបាន​ដំណឹង សមត្ថកិច្ច​បាន​ទៅដល់​កន្លែងកើតហេតុ ពិនិត្យ​សាកសព ជនរងគ្រោះ​ត្រូវបាន​ជន​មិន​ស្គាល់មុខ​បាញ់​មួយ​គ្រាប់​ចំក​ធ្លា​យមក​ក្រោយខ្នង នៅជាប់​ខ្លួន​ជនរងគ្រោះ​មាន​សំបុត្រ​ឡានក្រុង ១​សន្លឹក​។​

         តាម​ប្រភពពី​សមត្ថកិច្ច​ដែល​បាន​ចុះ​ពិនិត្យ​ក្នុង​ហេតុការណ៍​នោះបាន​ឱ្យដឹងថា ករណី​ខាងលើនេះ សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត រក​សាវតារ​ជនរងគ្រោះ​ដែលមាន​អាយុ​ប្រហែលជា​២៦​ឆ្នាំ កម្ពស់​១​ម៉ែត្រ​៦៩ ស្លៀកខោ​ខោ​ប៊ូ​យ​ពណ៍​ខៀវ អាវដៃវែង​ពណ៍​ខៀវ​អុច​ព​ណ៍ស សក់​ខ្លី​ពណ៍​ខ្មៅ សម្បុរ​សណ្តែកបាយ ពាក់មួក​ពណ៍​ខ្មៅ ស្បែកជើងផ្ទាត់​ពណ៍​សរូប​ក្រពើ​ខាងលើ មាន​រូប​ស័​ក្កិ​កងចក្រ​នៅ​ស្មា​ខាងស្តាំ​។​

     បច្ចុប្បន្ន​សាកសព ត្រូវបាន​ដឹក​យកទៅ​រក្សាទុក​នៅក្នុង​វត្ត​គោក​ចាន់ រង់ចាំ​ស្រាវជ្រាវ​រក​សាច់ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​។ សូម​ទូរស័ព្ទ​មក​លេខ ០១២៦៣០៦៤៥/០៩៧៦៧៧៧៥៥៥/០៩៧៧២២២២៥១ ៕​

adverise with khmeread

មតិយោបល់