adverise with khmeread 1

Simeone ប្រើល្បិច​កាលពី​រដូវ​កាល​មុន​ដើម្បី​បំបាក់ Bayern Munich

    ​Diego Simeone បាន​ឈរ​មើល​ក្រុម Atletico Madrid លេងល្បិច​ច្រំ​ដែល​ដូច​កាលពី​រដូវ​កាល​មុន បន្ទាប់ពី​ពួកគេ​បាន​ផ្តួល​ជើង​ខ្លាំង​អាល្លឺម៉ង់ Bayern Munich ដោយ​លទ្ធផល ១-០ និង​ឆ្ពោះទៅកាន់​កំពូល​តារាង​នៃ​ពូ​ល D​។​

​     ក្រុម​ជើង​ខ្លាំង​អេ​ស្ប៉ា​ញ​មួយ​នេះ​បា​នរក​គ្រាប់​បាល់​នាំ​មុខមុន ហើយក៏​ជា​គ្រាប់​បាល់​កាត់សេចក្តី​ក្នុងការ​ប្រកួត​នេះដែរ ដែល​សម្រេចបាន​ដោយ Yannick Ferreira Carrasco ជាមួយនឹង​គ្រាប់​បាល់​ស៊ុត​ពី​ក្រៅ​ប្រអប់​ប៉េ​ណា​ល់​ទី​ដ៏​អស្ចារ្យ ខណៈ​អ្នកចាំទី​របស់​ក្រុម​ម្ចាស់​ជើងឯក​អាល្លឺម៉ង់ Manuel Neuer មិនមាន​លទ្ធភាព​សង្គ្រោះ​គ្រាប់​បាល់​មួយ​ជើង​នោះឡើយ​។​

​    ​គួរ​បញ្ជាក់ថា នេះ​ជា​បរាជ័យ​លើកដំបូង​របស់លោក Carlo Ancelotti បន្ទាប់ពី​ចូល​ដឹកនាំ Bayern Munich កាលពីដើម​រដូវ​កាល​នេះ​៕

 

adverise with khmeread

មតិយោបល់