adverise with khmeread Xenia chong

Xenia Chong សារភាពថា ធ្លាប់រៀបការម្តងហើយ

          តារាស្រី Xenia Chong បាន​រៀបចំសន្និសីទកាសែត​មួយ​កាល​ពី​ថ្ងៃទី​២២​ខែ​កញ្ញា​ហើយ​នៅពេល​សួរនាំ​ថា តើនាង​ធ្លាប់រៀបការ​ពីមុន​ទេនាងបានព្យាយាម ​គេចចេញពី​ប្រធាន​បទនេះ ដោយនិយាយថា “​នាងពិបាក​នឹងឆ្លើយណាស់”។

ទោះបីជា​យ៉ាងណា បន្ទាប់ពី​ស្ងាត់ស្ងៀម​មួយសន្ទុះមក ទីបំផុត Xenia បាន​សារភាព​ថា ពីមុននាង​បាន​ធ្លាប់រៀបការ​ហើយ​អាពាហ៍ពិពាហ៍​នេះ​មិន​បាន​យូរទេ ប៉ុន្តែ​មិនបាន​បង្ហើបប្រាប់ពីមូលហេតុ​នៅពីក្រោយ​ការលែង​លះ​នេះទេ។

          Xenia បាន​សរសេរថា “អ្នក​កាសែត​បាននិយាយថា មានគេឃើញ​ខ្ញុំ​រៀប​ការ​ពីមុន។ ពិតណាស់ ខ្ញុំធ្លាប់រៀបកា​រ ប៉ុន្តែ​អាពាហ៍ពិពាហ៍នេះ​មានរយៈ​ខ្លី​ណាស់​។ ខ្ញុំមិន​គិត​ថា​ ធ្លាប់រៀបការ​​គឺជា​រឿងមិនល្អនោះទេ”៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់