adverise with khmeread Index

បុរសជនជាតិបែលហ្សិកដេកស្លាប់ក្នុងផ្ទះសំណាក់ស៊ីក្លូ

     ភ្នំពេញ ៖ បុរស​ជនជាតិ​បែ​ល​ហ្សិ​ក​ជា​ភ្ញៀវ​ទេសចរណ៍​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​នៅក្នុង​បន្ទប់​លេខ​៩​ជាន់​ទី​២​ផ្ទះសំណាក់​ស៊ីក្លូ ផ្លូវ​លេខ​១៧២ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​ល្ងាច​ថ្ងៃទី​១០​មករា​នេះ សង្ស័យ​គាំងបេះដូង ។​
   ប៉ូលិស​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ Peleriaux Christophe Robert M អាយុ​៣៩​ឆ្នាំ​ជាន​ជាតិ​បែ​ល​ហ្សិ​ក កាន់​ប៉ាស្ព័រ​លេខ​EJ915788 ជា​ភ្ញៀវ​ទេសចរណ៍​ស្នាក់នៅ​បន្ទប់​លេខ​៩​ផ្ទះសំណាក់​ស៊ីក្លូ ។​ម្ចាស់ផ្ទះ​សំណាក់​ឈ្មោះ Labbe Gecaoen ជនជាតិ​បារាំង ។​
    ប៉ូលិស​បន្តថា បន្ទាប់ពី​ទទួលដំណឹង​ថា មាន​បុរស​ជនជាតិ​បែ​ល​ហ្សិ​ក​ដេកស្លាប់ ម្ចាស់ផ្ទះ​សំណាក់​បាន​រាយ​ការណ៍​ដល់​ប៉ូលិស​។ ក្រោយមក​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ធ្វើ​កោសល្យ​ពិច័យ​រកឃើញ​កុំព្យូទ័រ​១,​នាឡិកាដៃ​១,​លិខិតឆ្លងដែន​១,​កូន​កាបូប​ខ្មៅ​១,​លុយ​អ៊ឺរ៉ុប​៥០​យូរ៉ូ​,​លុយ​ថៃ​១៧៩០​បាត​,​និង​កាបូបស្ពាយ​ខ្មៅ​មួយ​មាន​ខោអាវ​មួយចំនួន​។​សម្ភារ​:​ប្រគល់​ឲ្យ​ប៉ូលិសអន្តោប្រវេសន៍​រក្សា​ទុក​។​
    ប៉ូលិស​សន្និដ្ឋានថា ជនរងគ្រោះ​ស្លាប់​ដោយសារ​គាំងបេះដូង​។​សព​តម្កល់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​៕​

adverise with khmeread

មតិយោបល់