adverise with khmeread Grace wong

Grace Wong នឹងផ្តាច់ទំនាក់ទំនងភ្លាម ប្រសិនបើមិត្តប្រុសសុំរៀបការតាមរយៈវីដេអូកាមេរ៉ា

តារា​ស្រី Grace Wong និង Joey Wong បាន​ចូល​រួម​កម្មវិធី Halloween កាល​ពី​ថ្ងៃទី​២២​ខែកញ្ញា​ ហើយ​នៅ​ពេល​សួរនាំអំពី​ស្ថានភាព​សុខភាព​ បន្ទាប់ពី​នាងចែក​រំលែក​រូបភាព​របស់នាងឃើញ​កំពុង​ដាំ​ថ្នាំ​ចិ​ន​កាលពី​ថ្ងៃទី​២១​ខែកញ្ញា Grace បាន​និយាយថា “វេជ្ជបណ្ឌិត​និយាយថា ថ្លើម​របស់ខ្ញុំ​ខ្សោយ​ហើយ​ប្រាប់ខ្ញុំ​​ឲ្យ​ហាត់ប្រាណ និងប្រើឱសថ​ចិន​។ ខ្ញុំ​មិនអាចធ្វើ​លំហាត់ប្រាណច្រើន​បាន​ទេ ហើយ​បានសន្លប់ពីរ​ដង​នៅ​ពេល​ដាំថ្នាំចិនសែ​កាល​ពី​ម្សិលមិញ”។

នៅពេល​សួរថា តើមិត្តប្រុស​របស់នាង​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ហុងកុង​ដើម្បី​មើល​ថែនាងឬយ៉ាងណា Grace បាន​និយាយថា “​គាត់សួរខ្ញុំថា តើ​ខ្ញុំ​ត្រូវ​ការ​ជំនួយ​ពីគាត់ទេ ប៉ុន្តែ​អាជីព​របស់គាត់​សំខាន់ណាស់។ វាអាស្រ័យ​លើ​ស្ថានភាព​ជាក់ស្តែង”។ នៅពេលសួរថា តើគាត់មាន​សុំនាងរៀបការ​ទេ? នាងបាន​ឆ្លើយ​ថា “​ទេ! ខ្ញុំមិនអនុញ្ញាត​ឲ្យ​គាត់​សុំរៀបការ​តាម​រយៈ​វីដេអូកាម៉េរ៉ាទេ ដោយ​សារតែ​វាគឺ ជា​រឿងមានតែម្តងក្នុងមួយជីវិត។ ខ្ញុំនឹង​ផ្តាច់ទំនាក់ទំនងជា​មួយ​គាត់ ប្រសិន​បើ​គាត់ប្រើប្រាស់​វីដេអូកាម៉េរ៉ា ដើម្បីសុំខ្ញុំរៀបការ”៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់