adverise with khmeread Untitled 1

ឃាត់ខ្លួនក្មេងប្រុសម្នាក់ជាមួយថ្នាំញៀន៣កញ្ចប់នៅដងទង់

​     កំពត ៖ ប៉ូលិសស្រុកដងទង់បានបង្ក្រាបករណីជួញដូរថ្នាំញៀន នៅភូមិត្រពាំងវែងខាងលិច ឃុំដងទង់ ស្រុកដងទង់ ឃាត់ខ្លួនបានចំនួន ១នាក់នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ១០និង៤៥នាទី ។

   ប៉ូលិសនិយាយថា​  ជនសង្ស័យឈ្មោះ ស៊ឹង សាយ ភេទប្រុស អាយុ ១៧ឆ្នាំ ទីលំនៅភូមិល្អាង ស្រុកដងទង់ និងដកហូត ថ្នាំញៀនបានចំនួន ០៣កញ្ចប់(០២តូច ០១ធំ) ។

​     បច្ចុប្បន្នជនសង្ស័យកំពុងកសាងសំណុំរឿងដើម្បីអនុវត្តទៅតាមនីតិវិធីច្បាប់ ៕

adverise with khmeread

មតិយោបល់