adverise with khmeread Unnamed

ថ្នាំញៀនទៀតហើយ! ប៉ូលិសក្រុងកំពតឃាត់មនុស្សប្រុសស្រី២នាក់ពាក់ព័ន្ធករណីជួញដូរថ្នាំញៀន

   កំពត ៖ ប៉ូលិសក្រុងកំពតបាន បង្ក្រាបករណីជួញដូរថ្នាំញៀន នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត  នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ៦ព្រឹក ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ស្រី ០១នាក់ និងដកហូតថ្នាំញៀនចំនួន ០២កញ្ចប់ធំ ។

​     ប៉ូលិសនិយាយថា​ ជនសង្ស័យ ១.ឈ្មោះ សុខ ចិន្តា ភេទប្រុស អាយុ ២៩ឆ្នាំ ទីលំនៅភូមិស្វាយរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញនិង ២.ឈ្មោះ លឹម ស្រីមុំ ភេទស្រី អាយុ ២៥ឆ្នាំ ទីលំនៅភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ​ ខេត្តកំពត ។

​       បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់កំពុងកសាងសំណុំរឿងដើម្បីអនុវត្តទៅតាមនីតិវិធីច្បាប់ ៕

adverise with khmeread

មតិយោបល់