adverise with khmeread Unnamed %283%29

ប៉ូលិសអំពាវនាវដល់ប្រជាពលរដ្ឋសូមគោរពច្បាប់ចរាចរណ៍ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងជូនពរឱ្យរកស៊ីមានបាន

​    កណ្តាល​ ៖​ ដើម្បីសុវត្ថិភាព សណ្តាប់ធ្នាប់ សេចក្តីសុខជូនដល់បងប្អូនប្រជាជនទាំងអស់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិនេះកម្លាំងប៉ូលិសចរាចរណ៍នៃស្នងការដ្ឋានប៉ូលិសខេត្តកណ្តាល ក្នុងនោះដោយមានការចង្អុលបង្ហាញ និងបញ្ជាដឹកនាំរបស់លោកស្នងការ
 អ៊ាវ ចំរើន កម្លាំងប៉ូលិសចរាចរណ៍ទូទាំងខេត្ត មានស្រុក-ក្រុង បានចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជូនដល់ប្រជាពលរដ្ឋឱ្យយល់ដឹងក្នុងន័យកាត់បន្ថយអាត្រាគ្រោះថ្នាក់ចរាចរណ៍ ហើយក៍ដើម្បីសុវត្ថិភាព សេចក្តីសុខក្សេមក្សាន្តជូនដល់បងប្អូនគ្រប់ៗរូបផងដែរ។

​      លោកអ៊ាវ​ ចំរើន​ បានអំពាវនាវដល់បងប្អូនយើងទាំងអស់ សូមមេត្តាចូលរួមគោរពច្បាប់ឲ្យបានគ្រប់ៗគ្នា ក្នុងនោះត្រូវ៖
    -មិនត្រូវបើកបរលើសល្បឿនកំណត់
    -មិនពិសារគ្រឿងស្រវឹងហើយបើកបរ
    -គោរពផ្លាកសញ្ញា ភ្លើងសញ្ញាចរាចរណ៍
    -គោរពសិទ្ធិអាទិភាព
    -បើកបរម៉ូតូត្រូវដាក់កញ្ចក់និងពាក់មួកសុវត្ថិភាព ចំពោះរថយន្តបើកបរត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាព។
    -មិនត្រូវជែងក្នុងស្ថានភាពគ្រោះថ្នាក់
    -ត្រូវចេះយោគយល់គ្នាទៅវិញ ទៅមក
    -ត្រូវមានសីលធម៌ សុជីវធម៌ក្នុងការបើកបរ
    -ការរឹតបន្តឹងច្បាប់មិនអាចទទួលបានជោគជ័យ100%ទេ បើគ្មានការចូលរួមសហការពីបងប្អូនយើងទាំងអស់គ្នា។
    -យន្តការពារគ្រោះថ្នាក់ចរាចរណ៍គឺៈ ប្រយ័ត្ន កុំប្រមាថ នោះយើងនឹងបានសុខហើយ។

​    លោកក៏សូមជូនពរដល់ប្រជាជនទាំងអស់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ សូមបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ជួបតែ សុវត្ថិភាព សេចក្តីសុខនិងសុភមង្គលគ្រប់ៗរូបកុំបីអាក់ខានឡើយ​  ហើយសូមអរគុណដល់អស់លោកអ្នកដែលបានចូលរួមគោរពច្បាប់ចរាចរណ៍បានល្អ។
បើស្រលាញ់ជីវិតខ្លួនឯង ត្រូវតែស្រលាញ់ជីវិតអ្នកដទៃផងដែរ​ ៕

adverise with khmeread

មតិយោបល់