adverise with khmeread 1

Hector Bellerin ឡើង​ទាំង​ជើង​ខាង​បាល់ទាត់ ឡើង​ទាំង​រាសី​ខាង​ស្នេហា​! ខណៈ​រូបគេ​និង​តារា​ស្រី​ហូលីវូដ​បបួលគ្នា​ចូល​ហាង​អាហារបួស

​    ​ជីវិត​នៅក្នុង និង​ក្រៅ​សមរភូមិ​វាលស្មៅ​របស់ Hector Bellerin កំពុង​ក្លាយជា​ចំណាប់អារម្មណ៍​ដ៏​គួរឱ្យកត់សម្គាល់​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​មកនេះ​។​

​    ​តារាបាល់ទាត់​អន្តរជាតិ​អេ​ស្ប៉ា​ញ ដែល​ប៊ិះ​ផ្ទេរ​ទៅ​អ្នកមាន​បុណ្យ Barcelona បាន​ជួយ Arsenal កម្ចាយ Chelsea កាលពី​ថ្ងៃ​សៅរ៍ ហើយ​រឿង​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​បន្ថែមទៀត​នោះ គឺ​កាលពីពេល​ថ្មីៗ​នេះ​គាត់​ក៏ត្រូវ​បាន​គេ​ផ្តិត​រូបភាព​ជាប់​ជាមួយនឹង​តារា​ភាព​សម្តែង​ស្រី​ប្រចាំ​បូលីវូដ នាង Esha Gupta ផងដែរ​។​

​    ​Bellerin និង​តារា​ស្រី​របស់​បូលីវូដ ត្រូវបាន​គេ​ប្រទះឃើញ​នាំគ្នា​ទៅ​ទទួលទាន​អាហារ​ពេល​ល្ងាច​ក្នុង​ភោជនីយដ្ឋាន Vanilla Black ដែលជា​ភោជនីយដ្ឋាន​អាហារ បួស​ក្នុង​ទីក្រុង​ឡុង​ដ៍​កាលពី​យប់​ថ្ងៃទី ២៧ កញ្ញា ហើយ​គេ​បានឃើញ​អ្នក​ទាំងពីរ​មាន​សើច​លេង​ក្អាកក្អាយ និង​រីករាយ​ជាខ្លាំង ខណៈដែល​ពួកគេ​បានធ្វើ​ដំណើរ​សំដៅ​ទៅរក​រថយន្ត Mercedes-Benz C450 របស់​ខ្សែការពារ​ក្រុម​កាំភ្លើង​ធំ Bellerin៕

adverise with khmeread
ប្រភព៖ DailyMail

មតិយោបល់