adverise with khmeread 1

Celtic ប៊ិះ​ធ្វើ​ស៊ី Manchester City បានសម្រេច តែ​សំណាង​មិន​ដល់​

​    ​ក្រុម​យក្ស​ប្រទេស​ស្កុ​តឡែ​ន Celtic អាច​ទទួលបាន​ពិន្ទុ​ជា​លើកដំបូង​របស់​ពួកគេ​នៅក្នុង​ដំណើរ​ប្រជែង​ពាន​កំពូល​ក្លឹប​អឺរ៉ុប Champions League ក្នុង​ពូ​ល C ខណៈ​កំណត់ត្រា​ឈ្នះ​ផ្ទួនៗ​ដ៏​អស្ចារ្យ​របស់លោក Pep Guardiola ក្នុងនាម​ជា​អ្នកចាត់ការ​ទូទៅ​ក្រុម​មេឃ​ខៀវ Manchester City ត្រូវបាន​បញ្ចប់​ជាមួយនឹង​លទ្ធផល​ស្មើ ៣-៣ នៅលើ​ទឹកដី Glasgow កាលពី​យប់​ថ្ងៃ​ពុធ​។​

​    ​ក្រុម​ម្ចាស់ផ្ទះ Celtic បានធ្វើ​ការនាំ​មុខមុន​ចំនួន​ពីរ​គ្រាប់ ដែល​សម្រេចបាន​ដោយ Moussa Dembele ដែល​បាន​បង្វែរ​គ្រាប់​បាល់​ពី​ការ​តែ​តរបស់ Erik Sviatchenko និង ការ​ស៊ុត​របស់ Kieran Tierney បានធ្វើឱ្យ​ក្រុម​ភ្ញៀវ Man City ស៊ុត​បាល់​បញ្ចូល​ទី​ខ្លួនឯង​ដោយ Raheem Sterling​។​

​    ​Fernandinho ជា​អ្នកដឹកនាំ​ក្រុម​ភ្ញៀវ​ឱ្យធ្វើ​ការរើបម្រាស​មកវិញ​ជាមួយនឹង​គ្រាប់​បាល់​ដំបូង​របស់ខ្លួន មុនពេល​ដែល Sterling អាច​សង​គ្រាប់​បាល់​តាម​ស្មើ​មកវិញ ពី​កំហុស​ថ្លោះធ្លោយ​របស់ខ្លួន​។​

​    ​Nolito បា​នរក​គ្រាប់​បាល់​តាម​ស្មើ​ម្តងទៀត​សម្រាប់​ក្រុម​ភ្ញៀវ បន្ទាប់ពី Dembele ស៊ុត​បញ្ចូល​ទី​គ្រាប់​បាល់​ទី​ពីរ​របស់ខ្លួន​។​

​    ​ចំណែកឯ​ការប្រកួត​ផ្សេងទៀត​ក្នុង​ពូ​ល​ដដែល​នេះ Barcelona បាន​ផ្តួល​ម្ចាស់ផ្ទះ​អាល្លឺម៉ង់ Borussia Moenchengladbach ក្នុង​លទ្ធផល ២-១ ដែល​ធ្វើឱ្យ​ពួកគេ​មានលទ្ធភាព​ឈរ​នៅលើ​កំពូល​តារាង​មាន​ពីរ​ពិន្ទុ​ក្នុង​ដៃ​ពីលើ​ចំណាត់ថ្នាក់​ទី​ពីរ Man City ដែលមាន​បួន​ពិន្ទុ​ពី​ការប្រកួត​ក្នុង​ពូ​ល​ចំនួន​ពីរលើក​កន្លងមកនេះ​៕

 

adverise with khmeread
ប្រភព៖ BBC

មតិយោបល់