adverise with khmeread 1

​ប្រភព​ទម្លាយ​ថា Brad Pitt និង Angelina Jolie ដេក​ផ្ទះ​ផ្សេងគ្នា​ជា​យូរ​មកហើយ មុន​ឈានដល់​ថ្ងៃ​លែងលះ​

​    ​ពិភពលោក​ទាំងមូល​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​នៅពេល Angelina Jolie បានដាក់​ពាក្យ​ប្តឹង​លែងលះ Brad Pitt កាលពី​សប្តាហ៍​មុន​បន្ទាប់ពី​ចំណាយពេល ១២ ឆ្នាំ​នៅ​ជាមួយគ្នា និង​ជីវិត​អាពាហ៍ពិពាហ៍​ពីរ​ឆ្នាំ​។​

​    ​យោងតាម​វេ​ប​សាយ Us Weekly បានឱ្យដឹងថា ខណៈ Brad វ័យ ៥២ ឆ្នាំ និង Angelina វ័យ ៤១ បានរស់នៅ​ជាមួយគ្នា​នៅ​បរិវេណ Hollywood Hills ប៉ុន្តែ​ពួកគេ​ដេក​នៅផ្ទះ​ខុសគ្នា​នៅក្នុង​ដី​ទំហំ ៧.៤៣២ ម៉ែត្រ​ការេ​នេះ​។​

​    ​ប្រភព​ជិតស្និទ្ធ​នឹង Brad បាន​ប្រាប់​សាធារណជន​ថា "​ជាធម្មតា Angelina មានផ្ទះ​របស់​នាង ហើយ Brad មានផ្ទះ​របស់គាត់​។ ពួកគេ​បានចាប់ផ្តើម​រស់នៅ​បែក​គ្នា​"​។ ប្រភព​ផ្ទៃក្នុង​ក៏បាន​លាតត្រដាង​ថា អតីត​ប្តី​ប្រពន្ធ​ពីរ​នាក់​នេះ ដែលមាន​កូន ៦ នាក់​ជាមួយគ្នា ឧស្សាហ៍​ឈ្លោះ​គ្នា​មុននឹង​បែកបាក់​។​

​    ​ប្រភព​ជិតស្និត​នឹង Brad ក៏បាន​និយាយថា គាត់​មិន​ចង់​នៅឯ​កា ហើយ​បាន​ទៅ​ជួប​មិត្តភក្តិ​ខណៈ​កំពុង​ថត​រឿង​ថ្មី Allied របស់គាត់ ដើម្បី​ពិភាក្សា​បញ្ហា​ខ្លះ​របស់គាត់​។​

​    ​រីឯ​ប្រភព​ជិតស្និទ្ធ​នឹង Angelina បាន​លើកឡើងថា នាង​មិន​សប្បាយចិត្ត​ទេ​ដែល Brad ផ្សាយ​អំពី​ទិដ្ឋភាព​កន្លែង​បោកគក់​ដ៏​គគ្រិច ដោយ​ប្រាប់ Us Weekly ថា "​នាង​មិនអាច​ទ្រាំ​ជាមួយ​នរណាម្នាក់​ដែល​និយាយ​រឿង​ផ្ទាល់ខ្លួន​ឱ្យគេ​ដឹង​នោះទេ​"​។​

​    ​ដី​របស់​អ្នក​ទាំងពីរ​មួយកន្លែង​នេះ ដែល​នឹង​បែង​ចែកគ្នា​ជាមួយនឹង​ដី​ផ្សេងទៀត​សរុប​ថ្លៃ ៤០០ លាន​ដុល្លារ​នោះ គឺមាន​ផ្ទះ​ចំនួន ៥ ខ្នង ទីលាន​ជិះ​ស្គី​មួយ អាង​ហែល​ទឹក​ចំនួន ៣ និង​រូង​ក្នុង​ដី​សម្ងាត់​មួយ​៕

 

adverise with khmeread
ប្រភព៖ DailyMail

អ្នកនឹងចូលចិត្ត

មតិយោបល់