adverise with khmeread %e1%9f%a3

រថយន្តក្រុងពីគ្រឿងបុកគ្នានិងរថយន្តតូចមួយទៀតធ្លាក់ចូលស្រែ (មានវីដេអូខាងក្នុង)

    បន្ទាយមានជ័យ ៖ មាក​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​បានកើត​ឡើង​រវាង​រថ​យន្ត​ក្រុង​ដឹក​អ្នកដំណើរ​ដាច់​កាឡេ​រអិល​កាត់​ទទឹងផ្លូវ​ត្រូវ​រថ​យន្ត​ក្រុង​មួយគ្រឿង​ទៀត​ដែល​បើក​ពីក្រោយ​ចាប់​ហ្វ្រាំង​មិនទាន់​បុក​ចំពាក់​កណ្តាល​ពេញទំហឹង​។​
    បន្ទាប់មក​មាន​រថយន្ត​តូច​លក្ខណ​:​គ្រួសារ​មួយគ្រឿង​ទៀត​បើក​មកពី​ក្រោយ​សម្រេចចិត្ត​ទាញ​ចង្កូត​បើក​ទម្លាក់​ស្រែ​ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ធំ​ជាង​នេះ​។​
    ហេតុការណ៍​ខាងលើនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​១០​ខែមករា ឆ្នាំ​២០១៦ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ជំទាវ ឃុំ​ឫស្សី ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ខណ​:​ពេល​មាន​ភ្លៀង​ធ្លាក់​បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​ពេញ​ផ្លូវ​ជាច្រើន​គីឡូម៉ែត្រ​និង​រាប់​ម៉ោង​។​
    លោក អនុសេនីយ៍ឯក ងួន ភិរម្យ មេបញ្ជាការរង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​មង្គល​បូរី បាន​ឲ្យ​ដឹងថា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្កឡើង​ពី រថយន្តក្រុង​មួយគ្រឿង​របស់​ក្រុមហ៊ុន​Blue bus​ដែល​ធ្វើដំណើរ​ទៅ​ភ្នំពេញ​ដាច់​កាឡេ​ហើយ​រេ​កាត់​ទទឹងផ្លូវ​ទើប​បណ្តាល​ឲ្យ​រថយន្តក្រុង​មួយគ្រឿង​ទៀត​បុក​ចំ​ទទឹង​ទើប​បង្ក​ជាការ​កកស្ទះ​បែបនេះ​។​
   លោក​បន្តថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ខាងលើ​នេះដែរ​គឺ​មិនមាន​គ្រោះថ្នាក់​ដល់​អ្នកធ្វើដំណើរ​នោះទេ​៕​

 

adverise with khmeread

មតិយោបល់