adverise with khmeread 3

​ឪពុក​រូបនេះ​ចេះ​រក​វិធី​អស្ចារ្យ​ដើម្បី​ធ្វើឱ្យ​កូន​ជា​តារា​បង្ហាញ​ម៉ូត​ខ្មាស់​គាត់​

​    ​កាលពីពេល​ថ្មីៗ​នេះ ឪពុក​តារា​ម៉ូ​ដែល Kendel Divarco បាន​បង្កឱ្យមាន​រឿង​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​នៅពេល​គាត់​ធ្វើ​ត្រាប់​តាម​រូបភាព​របស់​កូនស្រី​លោក​នៅឯ​សណ្ឋាគារ​ដែល​នាង​បាន​ស្នាក់នៅ​។​

​    ​កាលពីដើម​ឆ្នាំនេះ កញ្ញា Divarco បានឈ្នះ​ការប្រកួតប្រជែង​ដើរ​ម៉ូដ ហើយ​នាង​បាន​ទៅ​ទីក្រុង Las Vegas ដើម្បី​ថតរូប​។ ដោយហេតុថា​ចៃដន្យ ឪពុក​របស់​នាង​បាន​ស្នាក់នៅ​សណ្ឋាគារ​នោះដែរ​អំឡុង​ដំណើរ​ធុរកិច្ច ហើយក៏​បានសម្រេច​ចិត្ត​ថតរូប​តាម​រូបភាព​របស់​កូនស្រី​របស់គាត់​។​

​    ​កញ្ញា​ខាងលើ​បាន​ប្រាប់​វេ​ប​សាយ BuzzFeed ថា នាង​មិនមាន​ការភ្ញាក់ផ្អើល​អ្វី​ឡើយ​ដែល​ឪពុក​នាង​បានធ្វើ​បែបនេះ​។ នាង​បាន​បន្តថា ឪពុកម្តាយ​របស់​នាង​បានធ្វើ​រឿង​ហួសចិត្ត​លើសពីនេះទៅទៀត​។ យ៉ាងណាក្តី នាង​មានការ​តូចចិត្ត​ដោយសារ​ឪពុក​នាង​ថតរូប​សម​ជាង​នាង​៕

adverise with khmeread
ប្រភព៖ Telegraph

អ្នកនឹងចូលចិត្ត

មតិយោបល់