adverise with khmeread Untitled 1

រកឃើញ​កាក់​រ៉ូ​ម៉ាំង​បុរាណ​កប់​ក្រោម​ប្រាសាទ​ជប៉ុន ធ្វើឱ្យ​ក្រុម​បុរាណ​វិទូ​ទាល់គំនិត​

​    ​ក្រុម​បុរាណ​វិទូ​កំពុង​ទាល់គំនិត​ខ្លាំង​ពេល​រកឃើញ​កាក់​រ៉ូ​ម៉ាំង​បុរាណ "​ដ៏​ចម្លែក​" កប់​នៅក្រោម​ប្រាសាទបុរាណ​មួយ​ក្នុងប្រទេស​ជប៉ុន​។ នេះ​បើ​យោងតាម​កាសែត Independent ចុះផ្សាយ​កាលពី​ថ្ងៃទី ២៧ កញ្ញា​។ 

​    ​កាក់​ស្ពាន់​ចំនួន ៤ ត្រូវបាន​កាយ​ចេញពី​ក្នុង​ដី​នៅក្រោម​ប្រាសាទ​ឈ្មោះ Katsuren លើ​កោះ​អូ​គី​ណា​វ៉ា ហើយ​ដំបូង​ឡើយ​គេ​ស្មានតែ​ជាការ​បោក​បញ្ឆោត​ប៉ុណ្ណោះ មុនពេល​ការពិត​ត្រូវបាន​លាតត្រដាង​។ 

​    ​ម៉ូត​លើ​កាក់​នោះ​ពិបាក​នឹងធ្វើ​ការបកស្រាយ​ការពិត​ណាស់ ព្រោះ​វា​បាន​សឹករេចរឹល​អស់កាល​ជា​យូរ​ឆ្នាំ ប៉ុន្តែ​ការវិភាគ​តាម​កាំរស្មីអ៊ិច​លាតត្រដាង​ថា​កាក់​ទាំងនោះ​មាន​រូប​ព្រះ​ចៅ​អធិរាជ Constantine ទី​១​។ 

​    ​ចាប់តាំងពី​កំណាយ​នៅ​ទីតាំង​ប្រាសាទ​នេះ​បានចាប់ផ្តើម​ក្នុង​ឆ្នាំ ២០១៣ មក ក្រុម​អ្នកស្រាវជ្រាវ​ក៏បាន​រកឃើញ​កាក់ ៦ បន្ថែមទៀត​ផងដែរ ដែល​ប្រហែល​មាន​អាយុកាល​តាំងពី​ជំនាន់​ចក្រភព​អូ​តូ​ម៉​ង់ ក្នុង​សតវត្សរ៍​ទី ១៧​។ 

​    ​ប៉ុន្តែ​ផ្អែក​តាម​ការព្យាករណ៍ កាក់​រ៉ូ​ម៉ាំង​ដែល​បាន​រកឃើញ​នេះ​អាចមាន​វ័យ​ចំណាស់​ជាង​ជំនាន់​អូ​តូ​ម៉​ង់ ពោលគឺ​អាចមាន​អាយុកាល​តាំងពី​ឆ្នាំ ៤០០ នៃ​គ​.​ស​។ 

​    ​ក្រុមប្រឹក្សាភិបាល​ផ្នែក​អប់រំ​នៅ​សាកលវិទ្យាល័យ Japanese city of Uruma បានប្រកាស​អំពី​ការរកឃើញ​កាក់​ទាំងនេះ និង​និយាយថា សាច់រឿង​អំពី​របៀប​ដែល​កាក់​នេះ​មកដល់​ជប៉ុន​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ ជាហេតុ​ធ្វើឱ្យ​ក្រុម​បុរាណ​វិទូ​កប់យោបល់​ទាល់គំនិត​គ្រប់គ្នា​។​

​    ​ប្រាសាទ Katsuren កាលពី​បុរាណ​ល្បី​ជា​កន្លែង​សំខាន់​នៃ​ភាពជា​ដៃគូ​ជំនួញ​ជាមួយ​ចិន និង​ប្រទេស​អាស៊ី​ផ្សេងទៀត ប៉ុន្តែ​ទំនាក់ទំនង​ជាមួយ​អឺរ៉ុប​គ្មាន​ភស្តុតាង​ណាមួយ​បញ្ជាក់​ទេ រហូតដល់​គេ​រកឃើញ​កាក់​រ៉ូ​ម៉ាំង​ទាំងនេះ​។ 

​    ​ប្រាសាទ​នេះ​ត្រូវបាន​ចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក​ក្នុង​ឆ្នាំ ២០០០៕

ប្រភព៖ Independent

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់