adverise with khmeread Unnamed

អ្នកចូលរួម​ពាក់កណ្តាល​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អង្គរ ចុងឆ្នាំ​នេះ​​កើនឡើង​បាន​១០០០​នាក់​បន្ថែម​

    សៀមរាប ៖ ការប្រកួត​កីឡា​ទេសចរណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អន្តរជាតិ លើក​ទី​២១ នៅមុខ​ប្រាសាទ អង្គរវត្ត ខេត្តសៀមរាប ដែល​គ្រោង​ធ្វើឡើង​នា​ថ្ងៃទី​៤ ខែធ្នូ​ ឆ្នាំ​២០១៦ ចុងឆ្នាំ​នេះ គណៈកម្មការ​ទទួលបាន​ការ ចុះឈ្មោះ​ចូលរួមបាន​ចំនួន​ប្រមាណ​១០០០​នាក់​បន្ថែមទៀត ដោយមាន​ចំនួន​សរុប​៤០០០​នាក់​។​

    លោក សែម ផល្លា ប្រធាន​ក្រុមហ៊ុន Cambodia Events Organizer ដែលជា​សមាជិក​រៀបចំ​ព្រឹត្តិការណ៍ ម៉ា​រ៉ាង​តុង​នៅ​កម្ពុជា​ជាមួយ​គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា បានឱ្យដឹងថា ក្នុងចំណោម​អត្ត​ព​លិ​ក​ជាតិ និង​អន្តរជាតិ​៤០០០​នាក់​នេះ គឺ​ភាគ​ច្រើន​ជា​ជនបរទេស។ ​ដោយឡែក​សម្រាប់ ប្រជាពលរដ្ឋ​កម្ពុជា​ទើបនឹង​ចុះ ឈ្មោះ​បាន​តិចតួច​ប៉ុណ្ណោះ ដែលជា​ទម្លាប់​ជា​រៀងរាល់​លើក នៅពេល​កាន់តែ​កៀក​ជិត​ដល់​ការប្រកួត​ទើប កីឡាករ កីឡាការិនី​កម្ពុជា​សម្រុក​មក​ចុះឈ្មោះ​តែម្តង​។ 

    លោក​បាន​សំណូម​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​នានា ដែលមានបំណង​ចូលរួម ក្នុង​ទិវា​រត់ប្រណាំង​សប្បុរសធម៌​មួយ​នេះ មេត្តា​ចុះ ឈ្មោះ​ឱ្យ​រួសរាន់​​បាន​ទាន់ពេល វេលា ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​គណៈកម្មកា​រ​បច្ចេកទេស​រៀបចំ​ឱ្យ​បាន​ដោយ​រលូន និង​ជោគជ័យ​ផង ដែរ​។ នៅ​ឆ្នាំ​២០១៦​នេះ លោក​រំពឹងថា​ចំនួន​នៃ​អ្នកចូលរួម​អាច​នឹង​កើនឡើង​ជាង​បណ្តា​ឆ្នាំមុនៗ​។​

    អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា​, លោក វ៉ា​ត់ ចំរើន មានប្រសាសន៍ថា គោល បំណង​សំខាន់ៗ​នៃ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​នេះ គឺធ្វើឡើង​ដើម្បី​ស្វែងរក​ថវិកា​ជួយ​ដល់​មន្ទីរ​រ​ពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​, មន្ទីរពេទ្យ​គន្ធបុប្ផា និង​រត់​ដើម្បី​បំផុសស្មារតី​ដល់​មនុស្សជាតិ​ជួយ​ការពារ​បរិស្ថាន​តំបន់​អង្គរ ផងដែរ​។​

    ទិវា​រត់ប្រណាំង​ប្រចាំឆ្នាំ​ខែធ្នូ រៀងរាល់ឆ្នាំ ពាក់កណ្តាល​ម៉ា​រ៉ា​តុង​នេះ​បាន​ក្លាយជា​ព្រឹត្តិការណ៍​ដ៏​ពេញ និយម​នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​មួយ​នេះ បន្ទាប់ពី​ទិវា​នេះ​បាន​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​អស់​រយៈពេល​២១​ឆ្នាំ កន្លងមក​ជាមួយនឹង​ការស្វែងរក​មូល​និ​ធី​ពី​ការចុះឈ្មោះ​ហើយ​បាន​បរិច្ចាគ​ទៅកាន់​កិច្ចការ​មនុស្សធម៌​ជា​រៀង រាល់​លើក​រួចហើយនោះ​។​

    សូមបញ្ជាក់ថា សម្រាប់​វិញ្ញាសា​ដែល​ដាក់​ឲ្យ​ប្រកួត គឺមាន​រង់​២១​គីឡូម៉ែត្រ​, រត់​១០​គីឡូម៉ែត្រ និង​វិ​ញ្ញា សា​រត់​កម្សាន្ត​លក្ខណៈ​គ្រួសារ​៣​គីឡូម៉ែត្រ​៕ (​រូបភាព​ឯកសារ​)

adverise with khmeread

មតិយោបល់