adverise with khmeread Pitt and kate

ខេ​ត ហ៊ូ​ដ​សិន ប្រាថ្នា​ចង់បាន​បុរស​រាង​សង្ហា​ដូច ប្រ៊ែ​ដ ភី​ត​

    តារា​ស្រី Kate Hudson កំពុង​ស្វែងរក​បុរស​ថ្មី​ម្នាក់ទៀត ដែលមាន​មុខមាត់​ប្រហាក់ប្រហែល​នឹង Brad Pitt។ 

​    ​តារា​ស្រី​វ័យ​៣៧​ឆ្នាំ​រូបនេះ​បាន​ចែកផ្លូវ​គ្នា​ពី​គូ​ដណ្តឹង Matt Bellamy កាលពី​ឆ្នាំ​២០១៤ បន្ទាប់ពី​ទាក់ទង​គ្នា​បាន​៤​ឆ្នាំ គ្រោង​នឹង​ស្វែងរក​បុរស​រូប​សង្ហា​ញ​និង​គួរ​ឲ្យ​ទាក់ទាញ​ម្នាក់ ហើយ​នាង​បាន​សារភាពថា ប្រ៊ែ​ដ ភី​ត ដែល​ទើបនឹង​លែងលះ​ពី​ភរិយា Angelina Jolie នោះ​សង្ហា​ខ្លាំងណាស់​។​

​    ​Kate បាន​និយាយថា “​អ្នក​ដឹងថា តើ​ខ្ញុំ​ចង់បាន​អ្វី​នៅពេលនេះ​? និយាយ​ដោយស្មោះ​ត្រង់ ខ្ញុំ​ចង់បាន​បុរស​ដែល​ចេះ​កំប្លុកកំប្លែង​ម្នាក់​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយចិត្ត​។ ប៉ុន្តែ​ខ្ញុំ​ក៏​ចង់បាន​បុរស​ដែល​សង្ហា​និង​សិច​ស៊ី​ផងដែរ​”​។​

​    ​នៅពេល​សួរថា​តើ​នាង​ចង់បាន​បុរស​ដែលមាន​រូបរាង​សង្ហា​ញ​ដូចជា​តារាភាពយន្ត ដែល Angelina Jolie ទើបនឹង​ដាក់ពាក្យ​លែងលះ​នេះ​មែន​ទេ តារា​ស្រី​សក់​ពណ៌​ទង់ដែង​រូបនេះ​បាន​និយាយថា “​ប្រាកដ​ណាស់​! ខ្ញុំ​គិតថា Pitt សង្ហា​មែនទែន​”​។​

​    ​នៅពេល​អនាគត​ទោះបីជា Kate ទាក់ទង​នរណា​ក៏ដោយ ក៏​នាង​នឹងមិន​ប្រកាស​រឿងនេះ​ជា​សាធារណៈ​ទេ លុះត្រា​នាង​បាន​ណែនាំ​ឲ្យ​កូន​ទាំងពីរ​របស់​បាន​ស្គាល់​សិន​។​

​    ​Kate ក៏បាន​និយាយ​ផងដែរ​ថា ការ​អធ្យាស្រ័យ​គ្នា​គឺជា​ផ្នែក​ដ៏​ធំ​មួយ​នៃ​ឆាកជីវិត នៅពេល​បញ្ចប់​ទំនាក់ទំនង​។ នាង​បាន​បន្ថែមថា “ខ្ញុំ​គិតថា ការ​អធ្យាស្រ័យ​គ្នា​គឺជា​ផ្នែក​ដ៏​ធំ​នៃ​ជីវិត...​គ្រប់គ្នា​ចង់យក​ត្រូវ​រៀងខ្លួន​”៕

ប្រភព៖ mirror

adverise with khmeread

មតិយោបល់