adverise with khmeread 1

អតីតកីឡាករហង្សក្រហម Jason McAteer និយាយថា ធ្លាប់គិតចង់សម្លាប់ខ្លួនពេលឈប់លេងបាល់

​    ​អតីត​កីឡាករ​បាល់ទាត់​របស់​ហង្ស​ក្រហម Liverpool លោក Jason McAteer បាន​បង្ហើប​ឱ្យដឹងថា គាត់​ពិត​ជាមាន​ពេលវេលា​ដ៏​លំបាក​មួយ ពេលដែល​គាត់​បាន​ចូលនិវត្តន៍​ពី​អាជីព​បាល់ទាត់​ក្នុង​ឆ្នាំ ២០០៧​។​

​    ​McAteer ដែល​បាន​ចំណាយពេល​បួន​ឆ្នាំ​ស្នាក់នៅ​ទឹកដី Anfield បានបញ្ជាក់​នៅលើ​សៀវភៅ​ថ្មី​របស់គាត់​ពី​ភាពលំបាក​យ៉ាងដូចម្តេចខ្លះ​នៃ​ជីវិត​របស់គាត់ ពេលដែល​ថ្ងៃ​ព្យួរ​ស្បែកជើង​របស់គាត់​បាន​ឈាន​មកដល់​។​
​    ​
​    ​ត្រង់ចំណុច​មួយ​នៃ​សៀវភៅ​នោះ McAteer បាន​លាតត្រដាង​ថា ពេល​ឈ្នះ​ការប្រកួត​គឺ​ប្រៀបដូចជា​ញៀន​ថ្នាំ ហើយ​ពេលដែល​ឈប់​លេង​បាល់​គឺ​ប្រៀបដូចជា​ផ្តាច់​ថ្នាំញៀន​អ៊ីចឹង វា​ពិតជា​ពិបាក​ទ្រាំ រហូតដល់​រូបគេ​គិត​ចង់​សម្លាប់ខ្លួន​នៅ​ថ្ងៃ​ខ្លះ​ទៀតផង​៕

ប្រភព៖ 90mn

adverise with khmeread

មតិយោបល់