adverise with khmeread Granitxhaka taulantxhaka160615g940

Granit Xhaka និយាយថាឈ្នះ Basel គឺពិតជាល្អប្រពៃណាស់ ព្រោះអាចយកឈ្នះបងប្រុសដែលលេងនៅក្លឹបស្វ៊ីសមួយនេះ

    ​Granit Xhaka សាជាថ្មី​ម្តងទៀត​ទទួលបាន​លទ្ធផល​ដ៏​ប្រសើរ​ជាង​បងប្រុស​របស់គាត់ Taulant Xhaka ខណៈដែល​កាំភ្លើង​ធំ Arsenal អាច​ទទួលបាន​ជ័យជម្នះ​យ៉ាង​ងាយស្រួល​ក្នុង​លទ្ធផល ២-០ ទៅលើ Basel លើទឹក​ដី Emirates កាលពី​យប់មិញ​នេះ​ក្នុង​ដំណើរ​ប្រជែង​ពានរង្វាន់​ក្លឹប​កំពូល​ប្រចាំ​តំបន់​អឺរ៉ុប Champions League ក្នុង​ពូ​ល A ។

​    ​បងប្អូន​ត្រកូល Xhaka ទាំងពីរ បាន​ប្តូរ​អាវ​គ្នា​នៅឯ​ចុងបញ្ចប់​ការប្រកួត បន្ទាប់ពី​ពួកគេ​មានឱកាស​ជួប​មុខ​គ្នា​ក្នុងនាម​ជា​កីឡាករ​របស់​ក្រុម​ពីរ​ផ្សេងគ្នា​ម្តងទៀត​។​

​    ​តារាបាល់ទាត់​ចំណូល​ថ្មី​របស់​កាំភ្លើង​ធំ​បាន​និយាយថា វា​ពិតជា​រំភើប​ក្នុង​ការលេង​ជាមួយនឹង​អតីត​ក្លឹប​ចាស់ Basel និង​បងប្រុស​របស់គាត់​។​

​    ​Xhaka បាន​បង្ហោះ​សារ​មួយ​ឃ្លា​នៅលើ Instagram ថា "​ការប្រកួត​អ្វី​ក៏​អស្ចារ្យ​ម្ល៉េះ​! អារម្មណ៍​អ្វី​ក៏​ពិសេស​ម្ល៉េះ ក្នុង​ការលេង​ជាមួយនឹង​ក្លឹប​ដែល​ខ្ញុំ​បាន​បង្កើត​ជំហាន​ដំបូង​ជាមួយ​! ពិតជា​អស្ចារ្យ​ណាស់ដែ​លលេង​ទល់​ជាមួយ​បងប្រុស​បង្កើត​។  គ្រប់យ៉ាង​គឺ​ល្អឥតខ្ចោះ​។ អរគុណ​សម្រាប់​អ្នក​រាល់គ្នា​"​។​

​    ​បងប្អូន​សាច់ឈាម​តែមួយ​សញ្ជាតិ​ផ្សេងគ្នា​ទាំងពីរ​ធ្លាប់បាន​ជួប​មុខ​គ្នា​ក្នុងនាម​ជា​គូបដិបក្ខ​ម្តង​រួចមកហើយ​នៅឯ​ព្រឹត្តិការណ៍​បាល់​អឺរ៉ុប Euro 2016 ដែល Granit Xhaka វ័យ ២៤​ឆ្នាំ​ជ្រើសរើស​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​ស្វី​ស ខណៈដែល Taulant Xhaka បានសម្រេច​ជ្រើស​រើសយក​ការចូលរួម​លេង​ឱ្យ​បាល់ទាត់​អន្តរជាតិ​អាល់​បា​នី​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់