adverise with khmeread 1

Jose Mourinho ត្រៀមទម្លាក់ Rooney ចេញពីជម្រើស ១១ នាក់សម្រាប់ Europa League យប់នេះ

    ​Jose Mourinho បាន​អះអាងថា គាត់​ត្រូវការពារ Wayne Rooney បន្ទាប់ពី​ការទម្លាក់​តួនាទី​របស់គាត់​។​

​    ​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ បានរៀបចំ​គម្រោង​ដើម្បី​កោះហៅ Rooney សម្រាប់​ជំនួប​ដំណើរ​ប្រជែង​ពានរង្វាន់​កំពូល​ក្លឹប​ប្រចាំ​តំបន់​អឺរ៉ុប​លំដាប់​ទី​ពីរ Europa League នា​រាត្រី​នេះ ជាមួយ Zorya Luhansk ប៉ុន្តែ​គាត់​បាន​និយាយថា គាត់​ប្រហែលជា​នឹង​អាច​ចាប់ផ្តើម​ការប្រកួត​ដោយ​ដាក់​ប្រធាន​ក្រុម​របស់​បិសាច​ក្រហម Manchester United រូបនេះ នៅលើ​កៅអី​បម្រុង ដោយសារតែ​គាត់​មាន​បញ្ហា​របួស​ខ្នង​។​

​    ​Mourinho បាន​អះអាងថា គាត់​មិន​ចង់​ទុកឱ្យ Rooney រង​ការរិះគន់​កាន់តែច្រើន​បន្ថែម​ទៀតឡើយ ដោយ​ការដាក់​គាត់​ចូល​លេង ប្រសិនបើ​គាត់​គឺ​នៅតែ​មិនទាន់មាន​កាយសម្បទា​ប្រក្រតី​នៅឡើយ​នោះ​។​

​    ​អ្នកចាត់ការ​ទូទៅ​ក្រុម​បិសាច​ក្រហម​រូបនេះ បាន​បញ្ជាក់ថា "​ខ្ញុំ​ពិតជា​បាន​ជឿជាក់​ទាំងស្រុង​នៃ​ការដាក់ឱ្យ​គាត់​លេង​ស្អែក​នេះ (​ថ្ងៃ​ព្រហស្បតិ៍​នេះ​) ពី​ការចាប់ផ្តើម​ការប្រកួត ប៉ុន្តែ​ជាមួយនឹង​ស្ថានភាព​នេះ​នៅក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ចុង​ក្រោយនេះ ខ្ញុំ​មិន​ប្រាកដ​នោះឡើយ ថា​តើ​ខ្ញុំ​អាចធ្វើ​រឿង​នោះបាន​អត់ ដោយសារតែ​ស្ថានភាព​កាយសម្បទា​បែបនេះ​"៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់