adverise with khmeread  ncs modified 20160116185824 maxw 960 imageversion default ar 160119265

ដំណឹងល្អសម្រាប់ប្រិយមិត្តតោខៀវ! ប្រធានក្រុម Chelsea ត្រៀមត្រឡប់មកវិញ ហើយអាចលេងជាខ្សែការពារតែ ៣ នាក់ក្នុងក្បួនថ្មីរបស់គ្រូបង្វឹក Conte

    ​តោ​ខៀវ Chelsea នឹងមាន​កម្លាំងចិត្ត​ស្ទុះ​ឡើងវិញ ខណៈដែល​វីរបុរស​ប្រចាំ​ក្លឹប John Terry ត្រៀមខ្លួន​វិលត្រឡប់​មកវិញ​ជាស្រេច​សម្រាប់​ការធ្វើដំណើរ​ទៅកាន់​ទឹកដី Hull City នា​ចុង​សប្តាហ៍​នេះ​។​

​    ​ប្រធាន​ក្រុម​រូបនេះ បាន​ខកខាន​ការប្រកួត​ចំនួន​បី​លើកចុងក្រោយ​របស់​ក្រុម​ខ្លួន ជាមួយនឹង​បញ្ហា​របួស​កជើង ប៉ុន្តែ​គាត់​បាន​វិលត្រឡប់​ទៅកាន់​ការហ្វឹកហាត់​វិញ ដើម្បី​ជួយ​ស្តារ​បញ្ហា​របស់​ក្រុម​របស់គាត់​ក្នុង​តំបន់​ការពារ​។​

​    ​នៅក្នុង​ការ​អវត្តមាន​របស់គាត់ តោ​ខៀវ​បាន​បរាជ័យ​ផ្ទួនៗ​ក្នុង​លី​ក​ក្រោម​ដៃ Liverpool និង Arsenal ដែល​ពួកគេ​របូត​គ្រាប់​បាល់​ដល់​ទៅ​ប្រាំ​គ្រាប់​ក្នុង​រយៈពេល​ខ្លី​មួយ​នេះ ខណៈ​ពួកគេ​បាន​របូត​គ្រាប់​បាល់​ចំនួន​ពីរ​គ្រាប់​បន្ត​ក្នុងការ​ប្រកួត​ជ័យជម្នះ​ក្នុង​លទ្ធផល ៤-២ ទៅលើ Leicester City ក្នុង​ដំណើរ​ប្រជែង​ពាន​ខាប់​ក្នុងស្រុក EFL Cup ។​

​    ​ដៃគូ​ក្នុង​តំបន់​ការពារ​កណ្តាល​ទាំងពីរ​នៃ Gary Cahill និង​កីឡាករ​ទើបនឹង​វិល​ត្រឡប់មក​ទ្រនុំ​ចាស់​របស់ខ្លួន David Luiz បាន​ខកខាន​ក្នុងការ​យកឈ្នះ​ចិត្ត​ពី​បណ្តា​ប្រិយមិត្ត​របស់​តោ​ខៀវ ខណៈដែល​ពួកគេ​មាន​ទម្រង់​លេង​ធ្លាក់ចុះ និង​រត់​យឺត​គួរឱ្យកត់សម្គាល់​នៅ​តំបន់​ខាងក្រោម​។​

​     ការបង្ហាញ​ខ្លួន​ជា​លើកចុងក្រោយ​របស់ Terry បានកើត​ឡើង​ក្នុងការ​ប្រកួត​បញ្ចប់​លទ្ធផល​ស្មើ ២-២ ក្រៅ​ទឹកដី​ក្នុងជំនួប​ជាមួយ Swansea កាលពី​ថ្ងៃទី​១១ ខែកញ្ញា ហើយ​គាត់​នឹង​អាច​ជំនួស​តំណែង​របស់ Cahill ដែល​អនុញ្ញាតឱ្យ Alexis Sanchez រក​គ្រាប់​បាល់​នាំមុខ​យ៉ាង​ងាយស្រួល​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ខណៈពេលដែល Arsenal ទទួលបាន​ជ័យជម្នះ​យ៉ាង​ងាយស្រួល​ក្នុង​លទ្ធផល ៣-០​។​

​    ​ទោះជា​យ៉ាងណាក្តី តារាបាល់ទាត់​វ័យ ៣៤​ឆ្នាំ John Terry ក៏​នឹង​អាច​ត្រូវ​ប្រើប្រាស់​ក្នុង​យុទ្ធសាស្ត្រ​ខ្សែការពារ​ទាំងបី​នាក់​ផងដែរ ដែល​វា​ជា​ប្រព័ន្ធ​មួយ​ដែល​អ្នកចាត់ការ​ថ្មី​របស់គាត់​ទទួលបាន​ជោគជ័យ​គួរឱ្យកត់សម្គាល់​ជាមួយនឹង​អាជីព​ជា​អ្នកចាត់ការ​របស់គាត់​នៅឯ Juventus ៕

 

adverise with khmeread
ប្រភព៖ TheSun

មតិយោបល់