adverise with khmeread Stomach ache

រោគសញ្ញា ៤ អាចជាមូលហេតុបង្កឲ្យអ្នកឈឺក្រពះ

មានបញ្ហាក្នុងពោះច្រើនរាប់មិនអស់ដែលអាចធ្វើឲ្យអ្នកឈឺពើតផ្សាក្នុងក្រពះទ្វេដង។ ខណៈបញ្ហាខ្លះមានលក្ខណៈធ្ងន់ធ្ងរជាងបញ្ហាផ្សេងទៀត គេមិនងាយនឹងចង្អុលបង្ហាញថាតើមកពីមូលហេតុអ្វីនោះទេដែលបង្កឲ្យឈឺក្រពះ។ ប្រសិនបើមានមន្ទិល ឬប្រសិនបើការឈឺចាប់នោះអូសបន្លាយពេលយូរជាងមួយម៉ោង សូមទៅឲ្យវេជ្ជបណ្ឌិតពិនិត្យមើលជាបន្ទាន់។  

យោងតាមវេជ្ជបណ្ឌិត Gwee Kok Ann ជានាយក និងអ្នកប្រឹក្សាផ្នែក​ក្រពះ​ពោះវៀននៅគ្លីនិក Stomach Liver & Bowel Clinic បានឲ្យដឹងថា រោគសញ្ញាប្រកាសអាសន្នអំពីរោគឈឺក្រពះមាន ៤ សំខាន់ៗដូចជា ១.គ្រុនក្តៅ ២.ក្អួត ៣.រាគរូស និង៤.ហូរឈាមក្នុងលាមក។ ក្នុងករណីនេះ អ្នកគួរស្វែងរកជំនួយផ្នែកវេជ្ជសាស្ត្រឲ្យបានឆាប់កាន់តែល្អ៕ 

adverise with khmeread

មតិយោបល់