adverise with khmeread Main

កម្មវិធី​ទាំង ៤ សម្រាប់ធ្វើ​ការតាមដាន​សកម្មភាព​កូន​របស់​អ្នក​នៅលើ​ទូរស័ព្ទ Android

​    ​បច្ចេកវិជ្ជា​របស់​ទូរ​ស័ព្ទ​ក្រៅតែពី​ជួយ​សម្រួល​ដល់​ជីវភាព​ប្រចាំថ្ងៃ​ឱ្យ​ប្រសើរឡើង វា​ក៏​នៅ​អនុញ្ញាតឱ្យ​ឪពុកម្តាយ​តាមដាន​រាល់​សកម្មភាព​កូនៗ​បាន​ទៀតផង ជាពិសេស​ចំពោះ​អ្នកប្រើប្រាស់​ទូរស័ព្ទ​ដើរ​លើ​ប្រព័ន្ធ Android​។

​    ​មានកម្ម​វិធី​ចំនួន ៤ ដែល​អ្នក​គួរប្រើ​ប្រាស់​ដើម្បី​គ្រប់គ្រង​កូន​អ្នក នៅពេលដែល​កូនៗ​លេង​ហួស​ដែន​កំណ​ត់នៃ​អាយុ​របស់​ពួកគេ​៖

១. កម្មវិធី Kids Place - Parental Control
​    ​Kids Place គឺជា​កម្មវិធី​ដែលមាន​ភាពងាយស្រួល​ក្នុងការ​គ្រប់គ្រង​កូន​របស់​អ្នក​។ កម្មវិធី​នេះ​អាចធ្វើ​ការកំណត់​នូវ​ដែន​កំណ​ត់នៃ​ការ​ដោ​ន​ឡូត​កម្មវិធី​របស់​កូន និង​មាន​មុខងារ​សម្រាប់​រៀប​ចំ​កាលវិភាគ​ទៅ​កម្មវិធី ដែល​អ្នក​ចង់ឱ្យ​កូន​បើក​តាម​ថ្ងៃ​ដែល​គួរ​បើក​ផងដែរ​។​

២. កម្មវិធី KuuKla Parental Control
​    ​KuuKla Parental Control ជា​កម្មវិធី​ដែល​ជួយ​អ្នកធ្វើ​ការរៀបចំ​រាល់​ក​ម្ម​វិធី​ទាំងឡាយ​ផ្សេងទៀត​នៅលើ​ទូរស័ព្ទ Android ដែល​អ្នក​ចង់​កំណត់​ប​ង្ហា​ញ​។ ដូច្នេះ​អ្នក​អាច​កំណត់​នូវ​កម្មវិធី​ដែល​គួរ​មាន​សម្រាប់​កូន​បើក​ទូរស័ព្ទ​នោះ​ប្រើប្រាស់​ឲ្យ​ត្រូវ​នឹង​អាយុ​របស់គេ​។ អ្នក​ក៏​អាចធ្វើ​ការដាក់​កាលវិភាគ​ឱ្យ​កម្មវិធី​និង​អ៊ី​ន​ធឺ​ណេ​ត​ចេញ​នៅ​ថ្ងៃ​ដែល​អ្នក​ចង់​ឲ្យ​ចេញ​បាន​ផងដែរ​។​

៣. កម្មវិធី Abeona - Parental Control & Device Monitor
​    ​Abeona ជា​កម្មវិធី​មួយ​ធ្វើការ​តាមដាន​សកម្មភាព​នៅលើ​អេក្រង់​ទូរស័ព្ទ​កូន​របស់​អ្នក​។ កម្មវិធី​នេះ​អនុញ្ញាត​ឲ្យ​អ្នកមើល​ពី​សកម្មភាព​លើ​ទូរស័ព្ទដៃ​កូន​អ្នក ថា​តើ​ពួកគេ​កំពុង​ប្រើ​កម្មវិធី​អ្វី មើល​នូវ​ការហៅ​ចូល​និង​ហៅ​ចេញ​របស់​កូន​អ្នក និង​ពិនិត្យ​មើលថា​តើ​កូន​អ្នក​កំពុងតែ Online ឬ offline និង​អ្វី​ជាច្រើន​ទៀត​។ កម្មវិធី​នេះ​តម្រូវឱ្យ​អ្នក​ដំឡើង​វា​នៅលើ​ទូរស័ព្ទដៃ​កូន​អ្នក និង​ទូរស័ព្ទ​អ្នក​ទើប​អាច​មើលឃើញ​ពី​សកម្មភាព​របស់​ពួកគេ​។​

៤. កម្មវិធី SecureTeen Parental Control
​    ​តើ​ព្រួយបារម្ភ​ពី​កូន​អ្នកបើក​មើល​វេ​ប​សាយ​ឫ​ក៏​កម្មវិធី​នៅលើ Online ដែល​កូន​អ្នក​មិនទាន់​គ្រប់​អាយុ​ត្រូវ​បើក​មើល​មែន​ទេ​? សាក​ប្រើ​នូវ​កម្មវិធី SecureTeen Parental Control នេះ​ល៎​មើលទៅ ព្រោះ​វា​អាច​ឲ្យ​អ្នកធ្វើការ​បង្អាក់​នូវ​វេ​ប​សាយ​ដែល​មិនគួរ​បើក​មើល​បាន​។ ហើយ​កម្មវិធី​នេះ​ក៏​អាច​ឲ្យ​អ្នកធ្វើ​ការតាមដាន​ពី​សកម្មភាព​របស់​កូន​អ្នក​នៅលើ Online, កម្មវិធី​ដែល​កូន​អ្នក​កំពុង​ដោ​ន​ឡូត និង​ទីតាំង​ដែល​ពួកគេ​កំពុង​ឈរ​។​

​    ​បើសិនជា​អ្នក​មិន​ពេញចិត្ត​នូវ​កម្មវិធី​ដែល​កូន​អ្នក​កំពុង​ដោ​ន​ឡូត អ្នក​អាចធ្វើ​ការបញ្ឈប់​កូន​ពី​ការ​ដោ​ន​ឡោ​ត​នោះបាន​។ តែបើ​សិន​កូន​អ្នក​នៅតែ​ដោ​ន​ឡូត អ្នក​អាចធ្វើ​ការគ្រប់គ្រង​នៅលើ​វេ​ប​សាយ​តែម្ដង​ដោយ​ធ្វើការ Log-in ចូលទៅ https://cp.secureteen.com/login ៕

adverise with khmeread
ប្រភព៖ ហុងគីអាច

មតិយោបល់