adverise with khmeread Untitled 1

ទាហាន​កូរ៉េខាងជើង​ម្នាក់​រត់​ចុះចូល​កូរ៉េខាងត្បូង​ឆ្លងកាត់​ព្រំដែន​មិន​ខ្លាច​ខាងត្បូង​បាញ់​ស្លាប់​

    ​ទាហាន​កូរ៉េខាងជើង​ម្នាក់​បាន​ឆ្លងកាត់​ទៅ​ព្រំដែន​ដ៏​រឹងមាំ​បំផុត​របស់​ពិភពលោក និង​ចូល​ទៅដល់​ដែនដី​កូរ៉េខាងត្បូង​កាលពី​ព្រឹក​ថ្ងៃទី ២៩ ខែ​ក​ញ្ញ​នេះ​។ នេះ​បើ​យោងតាម​អាជ្ញាធរ​យោធា​កូរ៉េខាងត្បូង​និយាយ​ដូច្នេះ​។​

​    ​ទាហាន​ម្នាក់​នោះបាន​ចូលមក​ខ្សែបន្ទាត់​ខ័​ណ្ឌ​សីមា ប្រហែល​ម៉ោង ១ ព្រឹក នៅ​កណ្ដាល​ភាគ​ខាងកើត​នៃ​ព្រំដែន​រវាង​កូរ៉េខាងជើង​និង​ខាងត្បូង​។ នេះ​បើ​យោងតាម​អគ្គសេនាធិការ​ចម្រុះ​របស់​កូរ៉េខាងត្បូង (JCS)​។​

​    ​នៅ​ទីនោះ​គ្មាន​ទាហាន​កូរ៉េខាងត្បូង​ណា​ម្នាក់​បាញ់ប្រហារ​ឡើយ អំឡុងពេល​រូបគេ​ឈាន​ជើង​ចូល​ទឹកដី​កូរ៉េខាងត្បូង​។​

​    ​JCS បន្ថែមទៀតថា "​គាត់​ពេលនោះ​ត្រូវបាន​យកទៅ​ឃុំ​ឃាង​ដើម្បី​សួរចម្លើយ​"​។​

​    ​នេះ​គឺជា​រឿង​កម្រ​សម្រាប់​ការរត់​ចោលស្រុក​របស់​ទាហាន​កូរ៉េខាងជើង ដែល​ដើរកាត់​ខ្សែបន្ទាត់​ព្រំដែន ដែលមាន​ទាហាន​យាម​តឹងរ៉ឹង​ប្រហែលជា ១ ម៉ឺន​នាក់​នៅ​ខ្សែ​ព្រំដែន​ទាំងសងខាង​។​

​    ​កាលពី​ខែមិថុនា​ឆ្នាំមុន​ក៏មាន​រឿង​បែបនេះ​កើតឡើង​ដែរ នៅពេល​ទាហាន​ជំទង់​ម្នាក់​ចុះចាញ់​អ្នកយាម​ខ្សែបន្ទាត់​ព្រំដែន​នៅ​តំបន់ Hwacheon ភាគ​ឦសាន ទីក្រុង​សេ​អ៊ូ​ល​៕

ប្រភព៖ Stratetimes

adverise with khmeread

មតិយោបល់