adverise with khmeread 14467039 1132480623505478 471238662 o

ប៉ូលិស​ក្រុង​ស្ទឹងសែន​បាន​ឃាត់​ជនសង្ស័យ​២​នាក់​លួច​ម៉ូតូ​

    កំពង់ធំ ៖ ប៉ូលិស​ក្រុង​ស្ទឹងសែន​បាន​ឃាត់​ជនសង្ស័យ​២​នាក់​កាលពី​ថ្ងៃទី​២៩ កញ្ញា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​១២ ​និង​១៥​នាទី​នៅ​ភូមិ​ទី៤​ សង្កាត់​កំពង់ធំ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ​បន្ទាប់ពី​បានធ្វើ​ស​កម្មភាព​លួច​ម៉ូ​តូ​មួយគ្រឿង​នៅ​ចំណុច​ក្នុង​បរិវេណ​សួន​កុមារ​(​មាត់​ស្ទឹង​)​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ចំនួន​២​នាក់​គឺ​១-​ឈ្មោះ ព្រិ​ន រស្មី ភេទប្រុស អាយុ​២៦​ឆ្នាំ​ និង​២-​ឈ្មោះ​ សួរ ធារ៉ា ភេទប្រុស អាយុ​២៤​ឆ្នាំ ទាំងពីរ​នាក់​មាន​ទីលំនៅ​ភូមិ​សំព័រ ឃុំ​ចំណា​ក្រោម ស្រុក​ស្ទោង កំពង់ធំ​។​

    ចំណែក​ម្ចាស់​ម៉ូតូ​ឈ្មោះ ដួង ស៊ីថា​ន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ នៅ​ភូមិ​កំពង់ធំ សង្កាត់​កំពង់​រទេះ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ មុខរបរ​លក់ដូរ​នៅ​ផ្សារ​កំពង់ធំ​។​ ម៉ូតូ​ដែល​ចោរលួច​កាច់​សោ​ម៉ាក HONDA CLICK ពណ៌​ស សេរី​ឆ្នាំ២០១៦។​

    ក្រោយ​ធ្វើ​សកម្មភាព​កាច់​សោ​មិនបាន​សម្រេច​សមត្ថកិច្ច​បានធ្វើការ​ស្រាវជ្រាវ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ​នៅ​ម៉ោង​នៅ​ម៉ោង​៣​កន្លះ​រសៀល​ថ្ងៃ​ដដែល​។​

    នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​នូវ​អំពើ​ប្រព្រឹត្ត​ខាងលើនេះ​មែន ហើយ​ប៉ូលិស​បាន​នាំខ្លួន​ទៅ​បង្ហាញ​កន្លែង​ស្នាក់នៅ​និង​ដកហូត​វត្ថុតាង​រួមមាន​៖ ទួ​ណឺ​វិ​ស១,​ ដង្កាប់​១,​ សោ​សម្រាប់​មួល​ខ្ចៅ លេខ១០, ​ថ្មសំលៀង, ​ឧបករណ៍​កាច់​សោ​, ខ្លាញ់គោ ១​កំប៉ុង​, ​ស្លាក​លេខ​ម៉ូតូ ១( កំពង់ចាម 1P-3795), ​ម៉ូតូ​សម្រាប់​ជិះ​ធ្វើ​សកម្មភាព ១ គ្រឿង ម៉ាក​ហុងដា សេរី 015 ពណ៌​ខ្មៅ៕


 

adverise with khmeread

មតិយោបល់