adverise with khmeread 14439009 1132500406836833 285299702 o

វ៉ៃខ្នោះ​បាន​ម្នាក់​...​រត់​រួច​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

    កណ្តាល ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​២​នាក់ ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ក្នុង​​ករណី​រក្សាទុក ដើម្បី​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នៅ​ថ្ងៃទី​២៨ ​កញ្ញា ២០១៦ វេលា​ម៉ោង​១១​ និង​៤៥​នាទី​យប់​នៅ​ចំណុច​ផ្ទះ​ឈ្មោះ ​សុខ ថន ​(​ប្តី​ប្រពន្ធ​) ​គ្មាន​មនុស្ស​នៅ នៅ​ភូមិ​តា​ស្គរ ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ចំនួន​០២​នាក់​គឺ ១- ឈ្មោះ អូន គីម​ហុង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅ ភូមិ​តា​ស្គរ ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្តកណ្តាល (​ឃាត់ខ្លួន​), និង២- ឈ្មោះ ម៉ែត្រ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​នេសាទ​ត្រី​ទីលំនៅ ភូមិ​តា​ស្គរ ឃុំ​សារិកាកែវ  ស្រុក​ល្វាឯម ខេត្តកណ្តាល (​គេចខ្លួន​)​។​

    វត្ថុតាង​ចាប់យក​រួមមាន ម្សៅ​ក្រាម​ពណ៌​សរ​ថ្លា សង្ស័យ​​សារធាតុ​ញៀន ​(​ម៉ា​ទឹក​ក​) ចំនួន ០២​កញ្ចប់​តូច, ​ដប​ទឹក​សុទ្ធ​ចំនួន​១​ដប​,​ ស្ករ​ដប់​ប៊ែ​មីន​ចំនួន ០១​ដុំ​,​ ដែកកេះ ចំនួន​០២ ​និង​ទុយោ​មួយ​ចំនូ​ន​។​

    ប៉ូលិស​បន្តថា ដោយ​សមត្ថកិច្ច​កំណត់​មុខសញ្ញា​បានដាក់​កម្លាំង​តាមដាន​និង​ធ្វើការ​ល្បាត​នៅ​ចំណុច ភូមិ​តា​ស្គរ ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្តកណ្តាល កម្លាំង​សមត្ថកិច្ច​បានឃើញ​មុខសញ្ញា​មាន​គ្នា​០២​នាក់​នៅផ្ទះ​ឈ្នោះ​ សុខ ថន​ (​ប្តី​ប្រពន្ធ​) ​ដែរ​ម្ចាស់​មិន​នៅ ក៏​ឃាត់​ឆែកឆេរ​ឃើញ​ម្សៅ ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​០២​កញ្ចប់​តូច​និង​សម្ភារៈ​សម្រាប់​ប្រើប្រាស់​ក៏បាន​ឃាត់ខ្លួន​បាន​ម្នាក់​ម្នាក់ទៀត​រត់គេច​តាម​មាត់ទន្លេ​។​
​កម្លាំង​សមត្ថកិច្ច​តាម​បន្ត​រក​រហូតដល់​ម៉ោង​៥​ភ្លឺ​រក​មិនឃើញ ហើយ​បាន​យកឈ្មោះ​ ពូន​ គឹមហុង​ មក​អធិការដ្ឋាន​ស្រុក​ចាត់ការ​តាម​និតិ​វិធី៕

adverise with khmeread

មតិយោបល់