adverise with khmeread Unnamed

លួចលាក់​គ្រឿងញៀន​យ៉ាងណា​ក៏​ប៉ូលិស​វ៉ៃខ្នោះ​បាន​៣​នាក់​

    កណ្តាល ៖ ប៉ូលិស​ស្រុក​ពញាឮ​បាន​បើក​ការស្រាវជ្រាវ​បង្ក្រាប​ករណី​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់​ចាប់ខ្លួនបាន​៣​នាក់​នា​ថ្ងៃទី​២៩​កញ្ញា​ឆ្នាំ​២០១៦​វេលា​ម៉ោង​៧​ និង​៣០​នាទី នៅ​ចំណុច ភូមិ​ព្រែកក្តី ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​០៣​នាក់​ដែល​ឃាត់ខ្លួន​១-​ឈ្មោះ សន រស្មី ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិធំ សង្កាត់​ពញ្ញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ, ២-​ឈ្មោះ សួន វុទ្ធី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​ទួល​អំពិល ឃុំ​ពញាឮ ខេត្តកណ្តាល និង ៣-​ឈ្មោះ សួន ដេ​ត ហៅ​រ៉ា​ន់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករ នៅ​ភូមិ​ទួល​អំ​ពឹ​ល ឃុំ​ពញាឮ ខេត្តកណ្តាល។​

    វត្ថុតាង​ចាប់យក​មាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន (​ម៉ា​ទឹកកក​Ice) ០១​កញ្ចប់​តូច​, ​ឧបករណ៍​សំរាប់​ប្រើប្រាស់​មួយចំនួន និង​ម៉ូតូ​០១​គ្រឿង​ម៉ាកវីវ៉ា​សេរី​ចាស់​ពណ៌​ខ្មៅ​ស្លាកលេខ​.​ឃ​.២៩១២.​ក ច​.១។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃខែ​ឆ្នាំ​កើតហេតុ​ខាងលើ​កម្លាំង​ជំនាញ​បានទទួល​ព័ត៌មាន​ថា​មាន​ជនសង្ស័យ​ឈ្មោះ​ខាងលើ​កំពង់តែ​ប្រើប្រាស់​ថ្នាំញៀន​នៅ​ចំណុចកើតហេតុ។ ក្រោយ​ទទួល​ព័ត៌មាន កម្លាំង​ជំនាញ​បាន​ទៅដល់​កន្លែងកើតហេតុ បង្ក្រាប​និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​០៣​នាក់​។​

    បន្ទាប់មក​កម្លាំង​ប៉ុស្តិ៍​បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ធ្វើការ​ឆែកឆេរ​នៅ​កន្លែងកើតហេតុ ចាប់យក​វត្ថុតាង​ដូចខាងលើ រួចមក​បញ្ជូន​ជនសង្ស័យ​និង​វត្ថុតាង មក​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់