Unnamed %287%29

លួច​ផង ជក់​គ្រឿ​ញៀន​ផង ប៉ូលិស​ក្របួច​បាន​៤​នាក់​

    កណ្តាល ៖ ប៉ូលិស​ក្រុង​តាខ្មៅ​បាន​ឃាត់​ជនសង្ស័យ​នាក់​ពាក់ព័ន្ធ​ករណី​អំពើ​លួច​ម៉ូ​ទ័​រ​បូមទឹក នា​ថ្ងៃទី​២៩​ កញ្ញា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​១២ ​និង​៣០​នាទី អា​ធ្រា​ត្រ​នៅ​ចំណុច​ក្នុង​វត្ត​ព្រែក​ហូរ​ ភូមិប​ត្តា​ជី​១ សង្កាត់​ព្រែក​ហូរ​ ក្រុង​តាខ្មៅ ​ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ ទុយ សាន ភេទ​ប្រុស ​អាយុ​៦៨​ឆ្នាំ​ ទីលំនៅ ភូមិប​ត្តា​ជី​សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល​មុខរបរ​គណ​:​កម្ម​ការ វត្ត​ព្រែក​ហូរ។​

    ចំណែក​ជនល្មើស​០៤​នាក់​គឺ​១-​ឈ្មោះ​ សន វិសាល ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​ ទីលំនៅ​ភូមិ​ព្រែក​ហូរ​លិច​ សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ​មិន​ពិតប្រាកដ​(​ឃាត់ខ្លួន​), ២-​ឈ្មោះ​សុ​ត ចាន់​ដា​រ៉ា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​ ទីលំនៅ​ភូមិ​ព្រែក​ហូរ​កើត​ សង្កាត់​​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ​មិន​ពិតប្រាកដ​(​ឃាត់ខ្លួន​), ៣-​ឈ្មោះ ​ឃុន ម៉េង​ហាក់ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ទីលំនៅ ភូមិប​ត្តា​ជី​១​ សង្កាត់​ព្រែក​ហូរ​ ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ មិន​ពិតប្រាកដ​(​ឃាត់ខ្លួន​)​ និង​៤-​ឈ្មោះ​ ហោ វិជ្ជា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ទីលំនៅ ភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ​មិន​ពិតប្រាកដ​(​ឃាត់ខ្លួន​)​។​

    វត្ថុតាង​ចាប់យក ម៉ូ​ទ័​រ​បូមទឹក ​(​ប្រភេទ​ជ្រលក់​ដាក់​ក្នុង​ទឹក​) ​ចំនួន​០២​គ្រឿង, ម៉ូតូ​០២ គ្រឿង ​(​ម៉ាក​ SUZUKI viva​ពណ៌​ខ្មៅ ០១​គ្រឿង សេរី​២០០៨ ពាក់​ស្លាកលេខ​កណ្តាល 1 K-0815 និង​ម៉ាក​ YAMAHA Sirius ពណ៌​ខ្មៅ​ពាក់​ស្លាកលេខ​ខេមរភូមិន្ទ​ ០៩ ១.៧៧០៨ មួយគ្រឿង​)​។​

    ប៉ូលិស​បន្តថា នៅវេលា​កើតហេតុ​ខាងលើ ជនល្មើស​ឈ្មោះ​ ឃុន​ ម៉េង​ហាក់ និង​ឈ្មោះ ​សុ​ត ​ចាន់​ដា​រ៉ា បានធ្វើ​សកម្ម ភាព​ចូល​លួច​ម៉ូ​ទ័​រ​ដូចខាងលើ​ដែល​ជនរងគ្រោះ​ទុក​បូមទឹក​ក្នុង​ស្រះ​នៅក្នុង​វត្ត​ជាប្រចាំ​រាល់ថ្ងៃ​ហើយ​បាន​គេចខ្លួនបាត់​។ ហើយ​ពួកគេ​ដោយ​យក​ម៉ូ​ទ័​រ​ទៅ​លាក់ទុក​នៅក្បែរ​ផ្ទះ​របស់​ឈ្មោះ​ ឃុន ម៉េង​ហាក់។​

    ក្រោយពី​បាន ទទួល​បណ្តឹង​ផ្ទាល់មាត់​ពី​ជនរងគ្រោះ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​​ព្រែក​ហូរ សហការ ជាមួយ​កម្លាំង​ផ្នែក​ជំនាញ​ក្រុង​តាខ្មៅ បានធ្វើការ​ស្រាវជ្រាវ ចាប់​ឃាត់ខ្លួន​ជនល្មើស​និង​បក្ខពួក រួមទាំង​វត្ថុតាង​ដូចខាងលើ នៅពេល​ជនល្មើស​ទាំង​៤​នាក់​កំពុង​ឌុប​យក​ម៉ូ​ទ័​រ​បម្រុង​យកទៅលក់​នៅ​ចំណុច គល់ស្ពាន​ផ្លូវ​៦០​ម៉ែត្រ​នៅ​ថ្ងៃខែ​ឆ្នាំ​ដដែល​វេលា​ម៉ោង​៣​​ និង​៣០​នាទី​រសៀល រួចបញ្ជូន​មកកាន់​អធិការដ្ឋាន​ក្រុង​តាខ្មៅ​ដើម្បី​ធ្វើការ​សាកសួរ​ និង​កសាង​សំណុំរឿង​បន្ត​ចាត់ការ តាម​នីតិវិធី​។​

    នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនល្មើស បាន​សារភាពថា​ខ្លួន ​និង​បក្ខពួក​ពិតជា​បានធ្វើ​សកម្ម​​ភាព​លួច​យក​ម៉ូ​ទ័​រ​ខាងលើ​ពិតប្រាកដ​មែន ចំពោះ​គ្រឿងញៀន​វិញ​ពួកខ្លួន​បាន​ប្រើប្រាស់ អស់រយៈពេល​ប្រហែល​០៣​ឆ្នាំ រួចមកហើយ​៕

មតិយោបល់