តួឯកប្រុសស្រីក្នុង "Full House" ថៃ នាំគ្នាចូលរួមពិធីបុណ្យសពរបស់ឪពុកម្ដាយរបស់តារាស្រីនាង Tina ដែលបានស្លាប់ក្នុងគ្រោះអគ្គិភ័យនាពេលកន្លងទៅនេះនៅឯសិប្បកម្មផលិតតៅហូខ្មៅក្នុងស្រុក Photharam ខេត្ត Ratchaburi។
លោក Mike Pirath បានបង្ហោះសាររំលែកទុក្ខនៅលើបណ្ដាញសង្គម Instagram របស់លោកថា "សោកស្តាយចំពោះការបាត់បង់របស់អ្នក (Tina)...ប៉ុន្តែអ្នកមិនមែនឯកោម្នាក់ឯងឡើយ គឺមានពួកយើងនៅជាមួយដែរ"។
តួឯកស្រីនាង Aom Sucharat ក៏មានវត្តមានផងដែរ ក្នុងបុណ្យសពកាលពីថ្ងៃព្រហស្បតិ៍ផងដែរ។
ហើយតួឯកទាំងពីរទទួលបានការសរសើរច្រើនចំពោះការចូលរួមបុណ្យសពនេះ ខណៈពិធីបុណ្យមានសភាពស្ងប់ស្ងាត់៕
