adverise with khmeread Featue

តើ​ក្លិន​ផោម​អាច​ព្យាបាល​ជំងឺមហារីក​? អ្នកវិទ្យាសាស្ត្រ​និយាយថា អាច​!

​    ​តើ​ក្លិន​ផោម​អាច​ព្យាបាល​ជំងឺមហារីក​បាន​ពិតមែន​? ចម្លើយ​គឺ​ពិតជា​អាច​!

​    ​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ University of Exeter នៃ​ចក្រភព​អង់គ្លេស​បាន​រកឃើញថា ក្លិន​ផោម​អាច​ផ្តល់នូវ​អត្ថប្រយោជន៍​សុខភាព​ដ៏​មាន​សក្តានុពល​សម្រាប់​ព្យាបាល​ជំងឺ​ជាច្រើន​មុខ​ដូចជា ជំងឺមហារីក ជំងឺ​ទឹកនោមផ្អែម ជំងឺស្ត្រូក (​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​) ជំងឺ​គាំងបេះដូង និង​ជំងឺ​វង្វេង​។ លោក​វេជ្ជបណ្ឌិត Mark Wood បាន​សរសេរ​ក្នុង​អត្ថបទ​ចេញផ្សាយ​របស់​សាកលវិទ្យាល័យ​តាមរយៈ​កាសែត Time ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម​៖

​    ​"​ទោះបី​សារធាតុ Hydrogen Sulfide ល្បី​ថា​ជា​ឧស្ម័ន​ធុំក្លិន​ស្អុយ​ដែលមាន​នៅក្នុង​ស៊ុត​ស្អុយ​និង​ខ្យល់​ក្នុង​ក្រពះ​ឬ​ពោះវៀន តែ​វា​ត្រូវបាន​ផលិតឡើង​ដោយ​ឯកឯង​នៅក្នុង​សារពាង្គកាយ​របស់​មនុស្ស​និង​អាចជា​វីរៈបុរស​ថែទាំ​សុខភាព​សម្រាប់​ការព្យាបាល​ក្នុងពេល​អនាគត​ចំពោះ​ជំងឺ​ផ្សេងៗ​ជាច្រើន​ទៀតផង​"​។

​    ​ជាធម្មតា​ផោម​មាន​បរិមាណ​ក្លិនស្អុយ​ច្រើន តែ​ត្រឹមតែ​បរិមាណ​ក្លិនស្អុយ​តិច​ក៏​វា​នៅតែ​អាចជួយ​ការពារ​កោសិកា​របស់​យើង​បាន តាមរយៈ​ការរក្សា​ការពារ​ភ្នាក់ងារ​បង្កើន​ថាមពល​របស់​កោសិកា ហៅថា Mitochondria​។​

​    ​"​នៅពេល​កោសិកា​រង​សម្ពាធ​ដោយសារ​ជំងឺ កោសិកា​នឹង​ចាប់ផ្តើម​ទាញយក​អង់ស៊ីម​ដើម្បី​បង្កើត​បរិមាណ​ឧស្ម័ន Hydrogen Sulfide​។     ​ការធ្វើ​ដូច្នេះ​នឹង​ជួយ​រក្សា​ឱ្យ​ភ្នាក់ងារ Mitochondria បន្ត​ដំណើរការ និង​ជួយ​ឱ្យ​កោសិកា​បន្ត​រស់រានមានជីវិត​។ ប្រសិនបើ​រឿងនេះ​មិនកើត​ឡើង​ទេ កោសិកា​នឹង​ងាប់​ហើយ​បាត់បង់​សមត្ថភាព​ក្នុងការ​គ្រប់គ្រង​ដំណើរ​ធ្វើឱ្យ​រស់រាន​ឡើងវិញ និង​សមត្ថភាព​គ្រប់គ្រង​ដំណើរ​ហើម​រលាក​"​។

​    ​ក្រុម​អ្នក​ស្រាវ​បាន​បង្កើត​សមាសធាតុ AP39 ដើម្បី​ទាញយក​ប្រយោជន៍​ពី​ដំណើរការ​នេះ និង​បាន​បញ្ជូន​ឧស្ម័ន​នេះ​ទៅកាន់ Mitochondria នេះ​ផ្អែក​តាម​ការសិក្សា​មួយ​ចេញផ្សាយ​ក្នុង​ទស្សនា​វ​ដ្តី Medicinal Chemistry Communications​។ សាស្ត្រាចារ្យ​លោក Matt Whiteman បានសរសេរថា "​លទ្ធផល​របស់​យើង​ចង្អុល​បង្ហាញថា ប្រសិនបើ​កោសិកា​ដែល​រង​សម្ពាធ​នោះ​ត្រូវបាន​ព្យាបាល​ជាមួយនឹង​សមាសធាតុ AP39 នោះ​ភ្នាក់ងារ Mitochondria នឹងត្រូវ​បានការ​ពារ ហើយ​កោសិកា​នឹង​រក្សា​ជីវិត​បាន​បន្តទៀត​"​។

​    ​ទោះយ៉ាងណា ការសិក្សា​នេះ​ពុំបាន​បញ្ជាក់ថា​តើ​មនុស្ស​ត្រូវ​ហិត​ផោម​ក្នុង​បរិមាណ​ប៉ុនណា​ទេ​ដើម្បី​ព្យាបាល​ជំងឺ​ជាច្រើន​មុខ​ដូច​បាន​រៀបរាប់​ខាងលើ​។ ដូច្នេះ វិធី​ល្អ​មានតែ​ត្រូវ​ស្រង់ក្លិន​ទាំងអស់​ដើម្បីឱ្យ​ការការពារ​ជំងឺ​រឹតតែ​មាន​ប្រសិទ្ធភាព​!

adverise with khmeread
ប្រភព៖ មៀរឺ

មតិយោបល់