Untitled 1

ក្នុង​រូបភាព​នេះ​អាច​ប្រាប់​បាន​ថា​ខួរក្បាល​របស់​អ្នក​គិត​រឿង​ផ្លូវភេទ​ខ្លាំង​កម្រិតណា ខណៈ​មនុស្ស​តិចតួច​ណាស់​ដែល​ឃើញ​រូប​ផ្សេង​

    ​គេ​អាច​ដឹងថា​ខួរក្បាល​លោកអ្នក​គិត​រឿង​ផ្លូវភេទ​ខ្លាំង​កម្រិត ដោយ​ផ្អែកលើ​អ្វីដែល​លោកអ្នក​មើលឃើញ​មុនគេ​ក្នុង​រូបភាព​បង្កប់​រូប​ពីរ​មួយ​សន្លឹក​នេះ​។ 

​    ​ចម្លើយ​គឺ​ច្បាស់​ជា​លោកអ្នក​មើលឃើញ​រូប​សិច​មុនគេ​។ 

​    ​មនុស្ស ត្រង់​មិនដែល​ស្គាល់​អ្វី​ទៅជា​ផ្លូវភេទ នឹង​មើលឃើញ​សត្វ​ត្រី​ដូ​ហ្វី​ន ៩ ក្បាល​។ 

​    ​អ្នក​ដែល​ញៀន​ខាង​ផ្លូវភេទ​ខ្លាំង​នឹង​មើលឃើញ​មនុស្ស​ពីរ​នាក់ "​ឱប​គ្នា​យ៉ាង​ត្រេកត្រអាល​"​។

​    ​រូបនេះ​គូ​ឡើង​ដោយ​វិចិត្រករ Sandro del Prete ចេញផ្សាយ​លើ​វេ​ប​សាយ​របស់គាត់​ឈ្មោះ Impossible World ហើយ​រូប​មួយ​នេះ​មាន​ឈ្មោះថា "Message d’Amour des Dauphins"​។​

​    ​បើ​មើល​មួយ​ភ្លែត​ឃើញ​រូប​ពីរ​ដំណាលគ្នា នោះ​គឺ​ដោយសារ​ខួរ​ទទួលបាន​ព័ត៌មាន​រហ័ស​ស្មើៗ​គ្នា​។ 

​    ​បើ​អ្នក​មើលឃើញ​រូបភាព​ទីមួយ រួច​ទើប​ឃើញ​រូបភាព​ទី​ពីរ គឺ​មកពី​ខួរក្បាល​របស់​អ្នកទទួលបាន​ព័ត៌មាន​យឺត និង​រង់ចាំ​វិភាគ​យូរ​បន្តិច​ទើប​ឃើញ​រូប​ទី​ពីរ​។ 

​     ក្មេងៗ​នឹង​មើលឃើញ​រូប​ស្រី​ស្រាត​មុនគេ រីឯ​មនុស្សពេញវ័យ​នឹង​មើលឃើញ​គូស្នេហ៍​ស្រាត​ឱប​គ្នា​។ 

​    ​តើ​ខួរក្បាល​របស់​អ្នក​ប្រាប់​រូប​អ្វី​ដល់​អ្នក​មុនគេ​? ដូ​ហ្វី​ន ឬ គូស្នេហ៍​ស្រាត​?៕

ប្រភព៖ Independent

អ្នកនឹងចូលចិត្ត

មតិយោបល់