adverise with khmeread R

យន្តហោះ​ឯកជន​របស់ Cristiano Ronaldo ចុះចត​ខុស​បច្ចេកទេស​ខ្ទេច​អស់​កង់​មុខ​

    ​កង់​របស់​យន្តហោះ​តម្លៃ ១៦ លាន​ផោន​មួយគ្រឿង​បាន​ខ្ទេច​ខណៈ​កំពុង​ចុះចត​នៅ​ព្រលានយន្តហោះ​មួយ​ក្នុង​ទីក្រុង​បា​សេ​ឡូ​ណា​កាលពី​យប់​ថ្ងៃ​ចន្ទ​។​

​    ​សាក្សីផ្ទាល់ភ្នែក​បាន​រាយ​ការណ៍​ថា កង់​យន្តហោះ​បាន​បុក​នឹង​ថ្នល់​កៅ​ស៊ួ​មួយ​ទំហឹង ហើយ​ក្រុម​សង្គ្រោះបន្ទាន់​ក៏បាន​ប្រញាប់ប្រញាល់​ចូល​សង្គ្រោះ​ហេតុការណ៍​នេះ​។ គ្រោះថ្នាក់​នេះ​បាន​បង្ខំ​អាជ្ញាធរ​ព្រលានយន្តហោះ​បិទផ្លូវ​ហោះហើរ​មួយ​នៅ​ព្រលានយន្តហោះ El Prat​។​

​    ​យ៉ាងណាក្តី Cristiano Ronaldo មិនបាន​ស្ថិតនៅលើ​យន្តហោះ​នោះទេ​។ យោងតាម​ប្រភព​បានឱ្យដឹងថា អ្នកបើកបរ​យន្តហោះ​បាន​រងរបួស​បន្តិចបន្តួច ប៉ុន្តែ​គ្មាន​នរណាម្នាក់​រងរបួស​ធ្ងន់ធ្ងរ​ក្នុង​ឧប្បត្តិហេតុ​នេះឡើយ​។​

​    ​Ronaldo បាន​ទិញ​យន្តហោះ Gulfstream G200 កាលពី​ឆ្នាំមុន ហើយ​គាត់​ជួល​វា​ឱ្យ​ក្រុមហ៊ុន​ឯកជន​ម្តងម្កាល​។ ប្រភព​ជិតស្និត Ronaldo បាន​ប្រាប់​វេ​ប​សាយ Mirror ថា "​ជាធម្មតា យន្តហោះ​នេះ​ត្រូវបាន​ជួល​ដោយ​ក្រុមហ៊ុន​នានា​។ Cristiano Ronaldo គ្រួសារ​របស់គាត់ ឬក៏​មិត្តភក្តិ​គាត់ មិនបាន​នៅលើ​យន្តហោះ​នេះឡើយ​"៕

ប្រភព៖ DailyStar

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់