Ss

១១ ល្បិចកល់​នេះ​អាច​សង្គ្រោះ​ជីវិត​របស់​អ្នក ក្នុង​គ្រាអាសន្ន​

    ​ប្រសិនបើ​លោកអ្នក​ត្រូវ​ជន​ប្លែក​មុខ​គំរាមកំហែង លោកអ្នក​ច្បាស់​ជា​ពិបាក​ទប់​អារម្មណ៍​ភ័យខ្លាច និង​គិត​អ្វី​ក៏​មិនឃើញ ប៉ុន្តែ​ប្រសិនបើ​លោកអ្នក​អាច​រក្សា​អារម្មណ៍​នឹងន​បាន នោះ​វិធី​ទាំង ១២ ខាងក្រោម​នេះ​ប្រហែលជា​អាចជួយ​លោកអ្នក​ក្នុង​គ្រាអាសន្ន​បាន​។​

​    ​១. ប្រើ​ក្បាល​ដើម្បី​វាយប្រហារ​
​    ​ការប្រើ​ក្បាល​របស់លោក​ប្រហែលជា​គ្រោះថ្នាក់​ដល់​ខ្លួន ប៉ុន្តែ​វារឹតតែ​គ្រោះថ្នាក់​ដល់​ជនដៃដល់​។ ក្បាល​របស់​អ្នក​ក្រាស់ ហើយ​រឹង ដូច្នេះ​ប្រសិនបើ​មាន​ករណី​ប្រតាយប្រតប់​ជាមួយ​ជន​ចម្លែក ប្រើ​ក្បាល​លោកអ្នក​ជល់​នឹង​ច្រមុះ​របស់​វា​។ ជនដៃដល់​នឹង​ឈឺចាប់ ហើយ​ស្រវាំងភ្នែក​។​

​    ​២. ប្រសិនបើ​លោកអ្នក​ត្រូវគេ​ចាប់ពង្រត់ ត្រូវ​ទម្លាក់ចោល​របស់​របរ​របស់​អ្នក​ម្តង​មួយៗ​
​    ​ប៉ូលិស និង​មិត្តភក្តិ​របស់​អ្នកនឹង​ដឹងថា លោកអ្នក​ត្រូវបាន​គេ​ចាប់ពង្រត់ ហើយ​ដឹង​ពី​កន្លែង​ចុងក្រោយ​ដែល​អ្នក​បាន​បាត់​ខ្លួន​។​

​    ​៣. រត់​
​    ​ប្រសិនបើ​អ្នក​អាច​បន្ត​រត់ ត្រូវតែ​រត់​ទៀត​។ អ្នកនឹង​ពិបាក​ចាប់​ជាង​អ្នក​នៅ​ឈរ​ស្ងៀម ហើយ​វិធី​រត់​នេះ​ប្រហែលជា​បង្ខំ​ឱ្យ​ពួកឧក្រិដ្ឋជន​ចុះចាញ់​តាម​ចាប់​អ្នក ប្រសិនបើ​ពួកវា​យល់ថា អាចធ្វើឱ្យ​មនុស្ស​ជុំវិញខ្លួន​សង្ស័យ​ពួកវា​។​

​    ​៤. គួរ​ដឹង​ពី​ចំណុចខ្សោយ​លើ​ដងខ្លួន​មនុស្ស​
​    ​ប្រសិនបើ​អ្នក​វ៉ៃ​ចំ​ចំណុចខ្សោយ​ណាមួយ​នៅលើ​ខ្លួន​មនុស្ស នោះ​នឹង​បង្ក​ការឈឺចាប់​ខ្លាំង​ក្រៃលែង​។ អ្នក​ត្រូវតែ​ស្វែងយល់​ពី​ខ្សោយ​នៅលើ​ខ្លួន​មនុស្ស​ប្រសិនបើ​អ្នក​ជួប​គ្រោះអាសន្ន​។​

​    ​៥. ប្រសិនបើ​ជនដៃដល់​ចូល​វាយប្រហារ​ដល់​ក្នុងផ្ទះ ត្រូវរ​ត់ទៅ​ផ្ទះបាយ​ភ្លាម​
​    ​នៅផ្ទះ​បាយ មាន​អាវុធ​ជាច្រើន​នៅ​ទីនោះ ហើយ​វា​ក៏​ជា​កន្លែង​តែមួយគត់​ដែល​អ្នក​អាចមាន​ឱកាស​វ៉ៃ​ឈ្នះ​ជនឧក្រិដ្ឋ​។ លោកអ្នក​ប្រហែលជា​ដឹង​ច្បាស់​ពី​អាវុធ​មុត​ស្រួច​ដែល​លោកអ្នក​ទុកដាក់​។​

​    ​៦. ប្រសិនបើ​អ្នក​ត្រូវគេ​ចាប់ជំរិត ត្រូវ​បោះ​កាបូប​របស់​អ្នក​ចោល​
​    ​កុំ​កាន់​កាបូប​របស់​អ្នក ត្រូវ​បោះ​កាបូប​របស់​អ្នក​នៅក្បែរៗ​ខ្លួន​។ ពួក​ចាប់ជំរិត​ជាច្រើន​ច្បាស់​ជា​រើស​កាបូប ដែល​ត្រង់​នេះហើយ​អ្នកនឹង​មានឱកាស​រត់​គេចខ្លួន​។ ពេល​វា​ឱន​រើស​កាបូប លោកអ្នក​មានឱកាស​វា​យ​តប់​ពួកវា ប្រសិនបើ​អាច​។​

​    ​៧. ប្រសិនបើ​អ្នក​នៅក្នុង​ជណ្តើរយន្ត ត្រូវ​ព្យាយាម​ចុច​ប៊ូ​តង់​តាមតែ​អាចទៅរួច​
​    ​ចំណុច​នេះ​នឹង​ផ្តល់ឱកាស​ដល់​អ្នក​គេចខ្លួន និង​ឱកាស​សម្រាប់​អ្នកដទៃ​ចូល​សង្គ្រោះ​អ្នក​។ ល្បិច​នេះ​ក៏​ជួយ​អ្នក​ពន្យឺត​ជនដៃដល់​ដែរ​។ លោកអ្នក​ក៏ត្រូវ​ចេះ​ក្បាច់​ការពារ​ខ្លួន​ដូចដែល​បាន​រៀបរាប់​ខាងលើ​។​

​    ​៨. ស្រែក​
​    ​ត្រូវ​ស្រែក​ឱ្យ​កាន់តែខ្លាំង​។ មនុស្ស​នៅក្បែរ​អ្នក​បំផុត​នឹង​ជួយ​អ្នក ដែល​នេះ​នឹង​ធ្វើឱ្យ​ជនដៃដល់​ភ័យ​ខ្លួន​។ ស្រែក​រឹតតែ​ខ្លាំង ជនដៃដល់​នឹង​រឹតតែ​ពិបាក​គ្រប់គ្រង​ស្ថានការណ៍ និង​ចុងក្រោយ​គឺមាន​តែ​រត់​យក​ប្រាស់​អាយុ​ប៉ុណ្ណោះ​។​

​    ​៩. ត្រូវ​រៀន​ពី​របៀប​ដោះ​ចំណងដៃ​
​    ​លោកអ្នក​អាច​ស្វែងយល់​តាមរយៈ​វីដេអូ​ខាងក្រោម​នេះ​។​

​    ​១០. ប្រសិនបើ​លោកអ្នក​ត្រូវគេ​តាម​ពីក្រោយ ត្រូវ​បោល​ចូល​ហ្វូងមនុស្ស ហើយ​គេចខ្លួន
​    ​ប្រសិនបើ​មិន​ចង់ឱ្យ​ស្ថានការណ៍​អាក្រក់​កើតឡើង ត្រូវ​រត់​ចូល​ហ្វូងមនុស្ស​។ ប្រសិនបើ​លោកអ្នក​នៅក្នុង​ឡាន ត្រូវ​បើក​សម្តៅទៅ​ប៉ុស្តិ៍​ប៉ូលិស​ដែល​នៅក្បែរ​បំផុត​។ លោកអ្នក​ក៏​អាច​ប្រើ​ស៊ី​ភ្លេ​ដើម្បី​ប្រាប់​សញ្ញា​ដល់​មនុស្ស​នៅក្បែរ​បំផុត​។​

​    ​១១. ពាក់​គ្រឿងអលង្ការ​ស្រួចៗ និង​មាន​របស់របរ​អាចធ្វើ​ជា​អាវុធ​ជាប់​ខ្លួន​
​    ​គ្រឿងអលង្ការ​ដូចជា​ចិញ្ចៀន​ជាដើម អាចជា​អាវុធ​ដ៏​មាន​ឥទ្ធិពល​នៅពេល​ប្រយុទ្ធ​ជាមួយ​ជនដៃដល់​។ ទឹកអប់​ក៏​ជា​អាវុធ​ដ៏​សំខាន់​ផងដែរ​សម្រាប់​បាញ់​ដាក់​ភ្នែក​ពួកវា​៕

អ្នកនឹងចូលចិត្ត

មតិយោបល់