adverise with khmeread Asd

ធ្វើយ៉ាងណា​ដើម្បី​រួច​រស់​ជីវិត​ពី​ការ​លង់ទឹក​?

    ​ដោយសារ​នេះ​ជា​រដូវ​បុណ្យ​ភ្ជុំ និង​ជា​ឱកាស​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​ដើរលេង​កម្សាន្ត ជាពិសេស​តំបន់​មាត់​ឆ្នេរ ឬ តំបន់​ផ្សេងៗ​ដែលមាន​ទឹក​ហែល​លេង​កម្សាន្ត​។ ដោយហេតុ​នេះហើយ​ទើប​ខ្មែរ​រីដ​លើកយក​វិធីសាស្ត្រ​មួយចំនួន ដែល​ដកស្រង់​ចេញពី​ប្រភព​ឯកសារ​ផ្សេងៗ សម្រាប់​ជូន​ប្រិយមិត្ត​អ្នកអាន​ទុកជា​ពិសោធន៍ និង​ជាការ​ការពារ​ខ្លួន​ទុកជាមុន​ផងដែរ​។​

​    ​* ចំណុច​សំខាន់​ត្រូវ​ដឹង​ពេល​លង់ទឹក​៖
​    ​១. រឿង​ទីមួយ​ត្រូវធ្វើ​គឺ​ហាម​ស្លន់ស្លោ និង​ទី​ពីរ​ហាម​ជួយ​គេ ព្រោះ​ងាយ​នឹង​លង់ទឹក​ទាំងអស់គ្នា​ណាស់​។​

​    ​២. ពេល​ដឹងថា​ខ្លួនឯង​ជិត​លង់ទឹក​ហើយ​ត្រូវ​ប្រញាប់​ស្វែងរក​ឱ្យគេ​ជួយ​ភ្លាម ដូចជា គ្រវី​ដៃ ងើយ​ក្បាល​ស្រែក​ឱ្យគេ​ជួយ​ភ្លាមៗ​។​

​    ​៣. បើ​គ្មាន​មនុស្ស​ជួយ​ទេ ត្រូវ​រវៀសរវៃ​មើល​ជុំវិញខ្លួន​ភ្លាម ថា​មាន​របស់​អ្វីដែល​អាច​តោង​បណ្តែត​ខ្លួន​ឡើងគោក​បាន​ឬ​អត់​។ 

​    ​៤. រៀន​ពី​វិធី​បណ្តែត​ខ្លួន​ក្នុង​ទឹក​។ បើ​អ្នកចេះ​ហែល​ទឹក គឺអាច​រៀន​ចេះ​លឿន​ទេ​។ ករណី​អ្នក​មិនចេះ​ហែល​ទឹក​គឺ​ពិបាក​បន្តិច ប៉ុន្តែ​លោកអ្នក​ត្រូវ​ចាំ​ក្នុង​ចិត្ត​គឺ​កុំ​ស្លន់ស្លោ ហើយ​អនុវត្តតាម​វិធី​ដូចខាងក្រោម​៖ 
​    ​- ដងខ្លួន​ត្រូវ​បញ្ឈរ​ត្រង់​ក្នុង​ទឹក ហើយ​ត្រូវ​ត្រដាងដៃ​កាយ​ទឹក​ចេញ និង​កាយ​ទឹក​ចូល ដូច​របៀប​ដូច​ស្លាប​កង្ហារ​លើ​ពិ​ដាន​។ ហើយ​កាយ​មួយៗ​កុំ​ប្រញាប់ ដើម្បី​រក្សា​កម្លាំង ហើយ​ជើង​អាច​ធាក់​ទឹក​តិចៗ ប៉ុន្តែ​ហាម​បត់ជើង ឬ​កាច់​ជើង​អង្កុញ ពុំ​នោះទេ​ដងខ្លួន​របស់​អ្នកនឹង​លិច​ក្នុង​ទឹកតែ​ម្តង​។ 

​    ​- ហើយ​អ្វីដែល​លោកអ្នក​ត្រូវធ្វើ​គឺ​ព្យាយាម​យ៉ាងណា​យកដៃ​ទទះ​ទឹក​ដើម្បី​រុញ​ក្បាល​ឡើងលើ​ផ្ទៃ​ទឹក​ដកដង្ហើម​ឱ្យបាន​ញឹកញាប់​។ ធ្វើ​ដូច្នេះ​លោកអ្នក​អាច​បណ្តែត​ខ្លួន​បាន ទោះ​មិនចេះ​ហែល​ទឹក​។ លោកអ្នក​ធ្លាប់​ឃើញ​សាកសព​បុរស​លង់ទឹក​ទេ​? សព​បុរស​លង់ទឹក​គឺ​ផ្កាប់មុខ ដូច្នេះ​ពេល​លោកអ្នក​អនុវត្ត​ការដកដង្ហើម​គឺ​ត្រូវ​ផ្កាប់មុខ​ដូចជា​សាកសព​ដែរ ហើយ​ត្រូវ​ព្យាយាម​ទទះ​ទឹក​ងើយ​ក្បាល​ដកដង្ហើម​វែងៗ​ឱ្យបាន ហើយ​លឹប​ទៅវិញ ហើយ​ធ្វើ​ដដែលៗ​រហូត​ទាល់តែ​ឃើញ​ជំនួយ​។ 

​    ​- បើ​លោកអ្នក​ស្លៀកពាក់​ខោអាវ ត្រូវ​ស៊ក​អាវ​ចូលក្នុង​ខោ​ដើម្បីឱ្យ​អាវ​ប៉ោង ជួយ​សម្រាល​ខ្លួន​ក្នុង​ទឹក​។ 

​    ​* ករណី​មួយទៀត គឺជា​រឿង​ពិត​។ លោក John Aldridge អ្នកនេសាទ​អាមេរិក ដែល​មិនចេះ​ហែល​ទឹក​សោះ បាន​ធ្លាក់​ពីលើ​ទូក​នេសាទ​ដោយ​ចៃដន្យ ប៉ុន្តែ​គាត់​ឆ្លាត ដោយ​យក​ស្បែកជើង​កវែង​ធ្វើ​ពី​ជ័រ ច្របាច់​វា​ឱ្យ​ប៉ោង​រួច​ដាក់​ក្រោម​ក្លៀក​ដើម្បី​បណ្តែត​ខ្លួន​គាត់​លើ​ផ្ទៃសមុទ្រ ទម្រាំ​គ្នា​គាត់​បើកកប៉ាល់​ត្រឡប់​មកជួយ​គាត់​។  

លោក John Aldridge

​    ​សូម​មើល​វីដេអូ​របស់​អ្នកជំនាញ បង្ហាត់​ពី​របៀប​បណ្តែត​ខ្លួន​ឱ្យ​បានយូរ​សម្រាប់​អ្នកចេះ​ហែល​ទឹក​ស្រាប់ ប៉ុន្តែ​លោកអ្នក​ដែល​មិនចេះ​ហែល​ទឹក​ក៏​អាច​រៀន​ពី​គាត់​បានដែរ​៖ 

​    ​លោកអ្នក​មាន​វិធី​អ្វី​ផ្សេងទៀត​ទេ ដើម្បី​ចែករំលែក​ជា​បទពិសោធ​ន៍​ទាំងអស់គ្នា​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់