adverise with khmeread 2

ក្មេងប្រុស​បង់​ក្លា​ដែ​សម្នាក់​នេះ​កើតមក​ចម្លែក មានមុខមាត់​ដូច​មនុស្ស​អាយុ ៨០ ឆ្នាំ​

    ​ក្មេងប្រុស​ម្នាក់ ដែលមាន​មុខមាត់​ដូច​មនុ​ស្សវ័យ ៨០ ឆ្នាំ បានកើត​ជំងឺ​ដ៏​កម្រ​មួយ​ដែល​ធ្វើឱ្យ​គាត់​ចាស់​មុន​អាយុ​។​

​    ​កើត​នៅក្នុង​ស្រុក Magura ប្រទេស​បង់​ក្លា​ដែ​ស ក្មេងប្រុស​រូបនេះ​មាន​ស្នាម​ជ្រួញ​លើ​មុខ ភ្នែក​ខូង រាងកាយ​ចាស់ និង​រោម​ដ៏​ក្រាស់​នៅ​ខ្នង​។​

​    ​គ្រូពេទ្យ​ក្នុង​តំបន់​បាន​ភ្ញាក់ផ្អើល​ជាខ្លាំង​ហើយ​ងឿងឆ្ងល់​ពី​មូលហេតុ​ដែល​បាន​បណ្តាលឱ្យ​រូបគាត់​ចាស់​លឿន​បែបនេះ ប៉ុន្តែ​ពួកគេ​ជឿថា ក្មេងប្រុស​ម្នាក់នេះ​មាន​ជំងឺ Progeria​។ អាកា​រៈ​ជំងឺ​នេះ ដែល​ប៉ះពាល់​ក្មេង​ម្នាក់​ក្នុងចំណោម​មួយ​លាន​នាក់ ជារឿយៗ​រារាំង​ក្មេង​មិនឱ្យ​មានជីវិត​រស់នៅ​ធម្មតា​ទេ និង​បង្ក​ឱ្យ​រាងកាយ​ពួកគេ​ចាស់​លឿន​ហួសការ​ស្មាន​។​

​    ​យ៉ាងណាក្តី ឪពុកម្តាយ​របស់​ក្មេង​ម្នាក់នេះ​រីករាយ​ជាខ្លាំង​ជាមួយ​កំណើត​របស់​កូន​ពួកគេ និង​មិន​ប្រកាន់​នោះទេ​ដែល​កូន​ពួកគាត់​កើតមក​អភព្វ​ខុសគេ​បែបនេះ​៕

ប្រភព៖ Daily Mail

adverise with khmeread

មតិយោបល់