Kill

ពេល​មនុស្ស​លែង​ស្គាល់​អ្វី​ជា​សាច់ញាតិ​គឺ​បែប​នេះឯង​! កូនបង្កើត​ប៉ង​រឹត​ក​សម្លាប់​ម្តាយ​, អ្វីដែល​ហួសចិត្ត​គឺ​ប្រពន្ធ​កូន​ឈរ​មើល​និង​ថត​វីដេអូ​ទុក​មើល​ទៀត​

    ​តើ​នេះ​ជាទី​បញ្ចប់​នៃ​ពិភពលោក​មែន​ទេ បានជា​មនុស្សលោក​ប្រព្រឹត្ត​រឿង​បាបកម្ម​បែបនេះ​? នេះ​ជា​សំណួរ​ដែល​គេ​ចោទសួរ​ពេញ​បណ្តាញ​អ៊ី​ន​ធឺ​ណេ​ត នៅពេល​វីដេអូ​មួយ​ដ៏​គួរឱ្យ​តក់ស្លុត​មួយ​បង្ហាញ​កូនប្រុស​ប៉ុនប៉ង​រឹត​ក​សម្លាប់​ម្តាយ​ខ្លួនឯង​ក្នុង​ទីក្រុង​មុំ​បៃ​ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ ខែកញ្ញា​។ នេះ​បើតាម​វេ​ប​សាយ News9 របស់​ឥណ្ឌា​។ 

​    ​អ្វីដែល​រឹតតែ​តក់ស្លុត​លើស​នេះ​ទៀត​គឺថា ប្រពន្ធ និង​កូន​នាំគ្នា​ឈរ​មើល និង​ថត​វីដេអូ​ទុក​មើល​ទៀតផង​។ 

​    ​វេ​ប​សាយ​នេះ​មិនបាន​បញ្ជាក់ថា គ្រួសារ​នេះ​មាន​អត្តសញ្ញាណ​អ្វី និង​ប៉ូលិស​នឹងមាន​ចំណាត់ការ​យ៉ាងណា​ចំពោះ​អំពើ​ដ៏​ឃោរឃៅ​នេះ​ទេ​៕

​ប្រភព​៖ News9 

 

មតិយោបល់