adverise with khmeread Unnamed

ស្រវឹងស្រា​ជិះ​ម៉ូតូ​រេ​ពេញ​ផ្លូវ ត្រូវបាន​រថយន្ត​បើក​បុក​ពីក្រោយ​រងរបួស​ធ្ងន់

    ភ្នំពេញ ៖ បុរស​ម្នាក់ រងរបួស​ធ្ងន់​បន្ទាប់​ពី​មាន​រថយន្ត​បើក​បុក​ម៉ូតូ​ពីក្រោយ​គ្រោះថ្នាក់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣ ​និង​១៥​នាទី​ទៀបភ្លឺ ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៦ ស្ថិតនៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ត្រង់ចំណុច ភូមិ​ព្រៃ​កី​ខ សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

    សមត្ថ​កច្ច​និយាយថា ជនរងគ្រោះ​ឈ្មោះ ពៅ ស៊ីណាត អាយុ ៣៥ ឆ្នាំ ភេទ​ប្រុស ស្នាក់​នៅផ្ទះ​លេខ​៥៤ ភូមិ​ព្រែក​ធំ  ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង។​ ​ជិះ​ម៉ូតូ​មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ ​1BY-6411។​

    សាក្សី​និយាយថា ដំបូង​ជនរងគ្រោះ​បើក​ម៉ូតូ​ម្នាក់ឯង​តាមផ្លូវ​ជាតិ​លេខ​៤ ក្នុង​លក្ខណៈ​ស្រវឹង​រេ​ពេញ​ផ្លូវត្រូវ​រថយន្ត​មួយគ្រឿង​មិន​ស្គាល់​ម៉ាក​បុក​ពីក្រោយ​របួសធ្ងន់ ហើយរ​ថយ​ន្ត​បើក​រត់​បាត់។​

    ក្រោយ​កើតហេតុ​ជ​នង​គ្រោះ​ត្រូវបាន​ក្រុម​សង្គ្រោះ​៧១១​ជួយសង្គ្រោះ​រួច​ដឹក​ទៅ​មន្ទីរពេទ្យ​កាល់ម៉ែត៕

adverise with khmeread

មតិយោបល់