adverise with khmeread Unnamed

អាវុធហត្ថ​បង្ក្រាបបាន​ឈើប្រណិត​មួយ​ឡាន​

    ក្រចេះ ៖ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ស្នួល បាន​សហការ​ជាមួយ កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បានធ្វើ​ការឃាត់​រថយន្ត​កែច្នៃ​ដឹកឈើ​ល្មើសច្បាប់​ចំនួន​០១​លើក នៅវេលា​ម៉ោង​៥​ និង​៤៥​នាទី​ល្ងាច ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៦​ ស្ថិតនៅ​ចំណុច​ផ្ទះ​ក្រហម ភូមិ​សម្បូរ​សែន​ជ័យ ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្តក្រចេះ។   

    លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាន្ត ប៊ុន​ថា​ន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តក្រចេះ បាន​បានឱ្យដឹងថា ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​នោះ​កម្លាំង​អាវុធហត្ថ​បានធ្វើ​ការចាប់យក​វត្ថុតាង មួយចំនួន រួមមាន៖ ១. រថយន្ត ចំនួន​០១​គ្រឿង​, ២. ឈើ​ប្រភេទ​សុ​ក្រំ​លេខ​១ ចំនួន​ពេញ​មួយ​គូទ​រថយន្ត (​មិនទាន់​វាស់វែង​)​។ ​លោក​មិនទាន់​បានបញ្ជាក់​ពី​អត្តសញ្ញាណ​ឈ្មួញ​ដឹកឈើ​នៅឡើយ។​

    វត្ថុតាង ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តក្រចេះ កំពុង​រៀបចំ​ឯកសារ ប្រគល់ជូន​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី៕​

adverise with khmeread

មតិយោបល់