adverise with khmeread Unnamed

ខឹង​ប្តី​ផឹកស្រា​ស្រវឹង​រាល់ថ្ងៃ​និយាយ​មិន​ស្តាប់​នាង​ជា​ប្រពន្ធ​តូចចិត្ត​ចងក​សម្លាប់ខ្លួន​

    កំពង់ធំ ៖ ស្ត្រី​ម្នាក់​បានបញ្ចប់​ជីវិត​ដោយ​ចងក​សម្លាប់ខ្លួន កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ភូមិ​ដូង ឃុំ​ដូង ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ បន្ទាប់ពី​ខឹង​ប្តី​ផឹកស្រា​រាល់ថ្ងៃ​ហាម​មិន​ស្តាប់។​

    ប្រភព​និយាយថា ស្ត្រី​គិត​ខ្លី​ស្ត្រី​រងគ្រោះ​ឈ្មោះ ឃ្លី សឿង អាយុ​២៩​ឆ្នាំ ស្នាក់នៅ​ភូមិ​ដូង ឃុំ​ដូង ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ។​ ដោយសារតែ​នាង​ខឹង​ប្តី​ផឹកស្រា​ស្រវឹង​រាល់ថ្ងៃ​និយាយ​មិន​ស្តាប់​នាង​ជា​ប្រពន្ធ​តូចចិត្ត​ចងក​សម្លាប់ខ្លួន​តែម្តង៕


adverise with khmeread

មតិយោបល់