Armed robber copy

ប្រសិនបើ​ចោរ​ភ្ជង់​កាំភ្លើង​ឬ​កាំបិត​គំរាម​យក​របស់​មានតម្លៃ ត្រូវ​រក​ដំណោះស្រាយ​យ៉ាងណា​?

​    ​ប្រសិនបើ​ថ្ងៃ​ណាមួយ​លោកអ្នក​ស៊យ​ធំ​ជួប​ចោរប្លន់ វិធី​ដើម្បី​ចៀស​ផុតពី​ការរង​គ្រោះ​ដល់​របួស​ឬ​ស្លាប់​គឺមាន​តែ​សម្រប​តាម​ចោរ​តែប៉ុណ្ណោះ​។

​    ​ជួនកាល​លោកអ្នក​មិន​ចង់​សម្រប​តាម​ចោរ​ទេ តែ​ចង់​តតាំង​មួយ​ស្មើ​ជាមួយ​ចោរ​វិញ ប៉ុន្តែ​ប្រសិនបើ​ចោរ​នោះ​មាន​អាវុធ ចោរ​វា​ច្បាស់​ជា​មើល​ឆ្វេង​មើល​ស្តាំ​ទាំង​តក់ក្រហល់ ហើយ​ដៃ​រញីរញ័រ​របស់​វា​អាច​នឹង​កែះ​កៃកាំភ្លើង​បាន​គ្រប់ពេល​។ ប្រសិនបើ​មានការ​តដៃ ឬ​ចង់​រត់គេច​ពី​វា អ្នក​ច្បាស់​ជា​ត្រូវ​របស់​វា​ជាមិនខាន​។

​    ​វិធី​ល្អ​បំផុត​ដើម្បី​ឆ្លើយតប​ទៅនឹង​ចោរ​ប្រដាប់អាវុធ​ដែល​គំរាម​ទារលុយ​ពី​អ្នក​គឺ​ត្រូវឱ្យ​លំទោន​ចំពោះ​វា​បំផុត រួច​និយាយ​ឱ្យ​ច្បាស់ៗ​ដាក់​វា​ថា "​អូ​ខេ ខ្ញុំ​នឹង​ប្រគល់​លុយ​ឱ្យ​ឯង​។ ខ្ញុំ​នឹង​ប្រគល់​អ្វីៗ​ដែល​ខ្ញុំ​មាន​។ ខ្ញុំ​នឹងធ្វើ​តាម​ឯង​គ្រប់យ៉ាង​"​។ បន្ទាប់មក មុនពេល​អ្នក​លូកដៃ​ចូល​ហោប៉ៅ​ដក​កាបូប​លុយ​ឱ្យ​វា អ្នក​ត្រូវ​និយាយ​ឱ្យ​ច្បាស់ៗ​ថា "​ខ្ញុំ​កំពុង​លូកដៃ​យក​កាបូប​លុយ​ឱ្យ​ហើយ​"​។

​    ​ត្រូវ​ចាំ​ថា​ចោរ​ខ្លះ​ញៀន​ថ្នាំខ្លាំង​រហូតដល​ថ្នាក់​មិន​ទុកចិត្ត​នរណា​ទាំងអស់​។ ក្នុងករណីនេះ ប្រសិនបើ​អ្នកធ្វើ​ឱ្យ​វា​ផ្អើល នោះ​ច្បាស់​ជា​ត្រូវ​វា​ចាក់​ឬ​បាញ់​ជាមិនខាន​។ ក្នុងករណីនេះ ខណៈដែល​អ្នក​កំពុង​លូកដៃ​យក​កាបូប​លុយ​ចេញ​ក្រៅ ត្រូវ​ដក​យឺតៗ ហើយ​ថយក្រោយ​ដោយ​ប្រយ័ត្នប្រយែង តាមរបៀប​ដូចដែល​អ្ន​ក​ឱ្យ​សាច់​ទៅ​ខ្លាឃ្មុំ​ដូច្នោះ​ដែរ​។

​    ​កាយវិការ​យឺតៗ ប្រយ័ត្នប្រយែង​បែបនេះ​សបញ្ជាក់​ប្រាប់​ចោរ​ថា លោកអ្នក​ពិតជា​ធ្វើតាម​បំណង​វា​ហើយនឹង​មិន​តដៃ ឬ​ត្រៀម​ដក​អាវុធ​ចេញពី​ចង្កេះ​បាញ់​តប​វា​វិញ​នោះទេ​។ ខណៈដែល​អ្នក​ដក​កាបូប​លុយ​ឱ្យ​វា​ហើយ​នោះ ត្រូវ​បន្ត​ដើរ​ថយក្រោយ​យឺតៗ ដើម្បី​ទុកពេល​ឱ្យ​ចោរ​រត់គេច​តាមផ្លូវ​ផ្សេង​តាមចិត្ត​ចង់​របស់​វា ហើយ​អ្នក​ក៏​នឹងមិន​រងគ្រោះ​ដល់​ជីវិត​នោះដែរ​៕

ប្រភព៖ សឹ​ក្រិត​អោ​ហ្វ​សឺ​វ៉ា​យ​វ៉​ល

មតិយោបល់