adverise with khmeread 14528490 1132809736805900 1135816153 n

ឃាត់​បុរស​ម្នាក់​តាម​ដីកា​ពីបទ​ជួញដូរ​គ្រឿងញៀន​

    កំពង់ចាម ៖ កម្លាំង​ប៉ូលិស​ជំនាញ​គ្រឿងញៀន​នៃ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ព្រៃឈរ​បាន​ចុះ​អនុវត្តន៍​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​០១​ករណី ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ហើ​យ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​នៅ​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៦​ វេលា​ម៉ោង​៦ ​និង​១៦​នាទី​ព្រឹក​នៅ​ឃុំ​ជ្រៃវៀន​ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម។​

    ប៉ូលិស​និយាយថា ជនជាប់ចោទ​ឈ្មោះ ជ័យ រដ្ឋ​នៈ ហៅ​(​ចិត្ត​) ភេទ​ប្រុស​ ​អាយុ​២៥​ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​តា​រាម ឃុំ​ជ្រៃវៀន​ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​តាម​ដីកា​បង្គាប់​ឱ្យចាប់ខ្លួន​លេខ ៤៩០​ព​.​ស ចុះ​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៦ ចេញ​ដោយ​លោក អ៊ុំ ចាន់ថុល អនុប្រធាន​សាលាដំបូង​ខេត្តកំពង់ចាម ត្រូវ​ចោទ​ពីបទ​:​ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​កាលពី​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៥​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ព្រៃឈរ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តកំពង់ចាម ចាត់ការ​តាម​នីតិវិធី ទៅតាម​បញ្ញា​ត្តិ​ច្បាប់​មាត្រា ៤០ នៃ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន៕

adverise with khmeread

មតិយោបល់