adverise with khmeread Untitled 1

ពិតជា​មិនធម្មតា​! ខ្លាឃ្មុំ​ផេ​ន​ដា​ចេះ​អា​វ៉ង់​យក​សាច់ដុំ​ក្បាលពោះ​ទៀត​!

    ​សត្វ​ខា្ល​ឃ្មុំ​ផេ​ន​ដា​ទាំងនេះ​ប្រហែលជា​មិនដឹងថា​អ្វី​ជា​លំ​ហាត់ប្រាណ​សាច់ដុំ​ទេ ប៉ុន្ដែ​សត្វ​ខា្ល​ឃ្មុំ​ផេ​ន​ដា​មួយ​នេះ​កំពុង​ធ្វើ​លំ​ហាត់ប្រាណ​យក​សាច់ដុំ​ក្បាលពោះ​ដោយ​មិនដឹង​ខ្លួន​។​

​    ​ផេ​ន​ដា​រោម​ពណ៌​សលាយ​ខ្មៅ​នេះ​ត្រូវបាន​គេ​ប្រទះឃើញ អា​វ៉ង់​ក្នុង​សួនសត្វ​ប្រទេស​ចិន​ពីមុខ​អ្នក​ចូល​ទស្សនា​យ៉ាង​អស្ចារ្យ ហើយ​វា​ធ្វើ​ឱ្យគេ​សើច​ដោយសារ​កាយវិការ​របស់​វា​។​

​    ​សត្វ​ខ្លាឃ្មុំ​ផេ​ន​ដា ជា​ប្រភេទ​សត្វ​ស្លូត​ដោយសារតែ​ការវិវឌ្ឍ​ដ៏​ចម្លែក​មួយ មានន័យថា​វា​ស៊ី​ដើម​ឫស្សី​ទាំងស្រុង បើទោះជា​វា​មាន​ប្រព័ន្ធ​រំលាយ​អាហារ​ដូច​សត្វ​ដទៃ​ក៏ដោយ​។ យោងតាម​អង្គការ World Wildlife Fund សត្វ​ខ្លាឃ្មុំ​ផេ​ន​ដា​មួយ​ក្បាល​ស៊ី​ឫស្សី​ពី ១២ ទៅ ៣៨ គីឡូក្រាម​រៀងរាល់ថ្ងៃ​ដើម្បី​បំពេញ​ថាមពល​ដែល​វា​ត្រូវការ​។​

​    ​យ៉ាងណាមិញ ចង់ដឹងថា​សត្វ​ខ្លាឃ្មុំ​ផេ​ន​ដា​អា​វ៉ង់​យ៉ាងដូចម្ដេច សូម​ទស្សនា​វីដេអូ​ខាងក្រោម​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់