adverise with khmeread Untitled 1

កូនប្រុស​ម្នាក់នេះ​ខឹង​ក្តៅក្រហាយ​រាល់ថ្ងៃ មិនដឹង​មូលហេតុ​! ឪពុក​ហុច​ដែកគោល​មួយ​ស្បោង​យកទៅ​ដំ​របង​ផ្ទះ ស្រាប់តែ​កូន​នេះ​លែងមាន​កំហឹង​

    ​ថ្ងៃមួយ​មាន​ក្មេងប្រុស​ម្នាក់ មិនដឹង​ជា​យ៉ាងម៉េច​ក្នុង​ខ្លួន​ចេះតែ​ក្តៅក្រហាយ និង​ខឹងច្រឡោត​រាល់ថ្ងៃ​។ ឃើញ​ដូច្នេះ ឪពុក​បាន​ហុច​ដែកគោល​មួយ​ស្បោង​ឱ្យទៅ​កូនប្រុស រួច​និយាយ​ប្រាប់ថា ពេល​កូន​ផ្ទុះ​កំហឹង កូន​ត្រូវ​ដំ​ដែកគោល​ទាំងនេះ​លើ​របង​ផ្ទះ​។ 

​    ​គ្រាន់តែ​ថ្ងៃទី​មួយ​សោះ កូនប្រុស​នេះ​បាន​ដំ​ដែកគោល​លើ​របង​ផ្ទះ​ដល់​ទៅ ៣៧ គ្រាប់​។ នៅ​ប៉ុន្មាន​សប្តាហ៍​មកទៀត ពេលដែល​ក្មេង​នេះ​ចាប់ផ្តើម​រៀន​ទប់​កំហឹង​បាន​ហើយ​នោះ ចំនួន​ដែកគោល​ដែល​ដំ​លើ​របង​ផ្ទះ​បាន​ថយចុះ​ជា​លំដាប់​។ កូន​នេះ​ស្រាប់តែ​ដឹងខ្លួន​ថា ការ​ទប់​កំហឹង​ងាយស្រួល​ជាង​ដំ​ដែកគោល​ចូលក្នុង​របង​ទៅទៀត​។ ទីបំផុត ថ្ងៃ​ដែល​កូនប្រុស​នេះ​លែងមាន​កំហឹង​ក៏បាន​មកដល់​។ កូនប្រុស​បាន​ប្រាប់​ឪពុក​អំពី​រឿងនេះ ហើយ​ឪពុក​បាន​ស្នើឱ្យ​កូនប្រុស ទៅ​ដក​ដែកគោល​មួយគ្រា​ប់​ចេញពី​របង រាល់​ពេលដែល​កូនប្រុស​អាច​ទប់​កំហឹង​ជាប់​។ 

​    ​ច្រើន​ថ្ងៃ​កន្លងផុតទៅ កូនប្រុស​បានមក​ប្រាប់​ឪពុក​ថា ខ្លួន​បាន​ដក​ដែកគោល​ចេញពី​របង​អស់រលីង​ហើយ​។ បន្ទាប់មក ឪពុក​នោះបាន​ដឹក​ដៃ​កូន​ទៅ​មើល​របង​ផ្ទះ​។ គាត់​និយាយថា "​កូន​ធ្វើ​បានល្អ​ណាស់ កូន​សម្លាញ់ ប៉ុន្តែ​មើល​ប្រហោង​លើ​របង​នោះ​ចុះ ធ្វើឱ្យ​របង​លែង​ដូចដើម​ទៀតហើយ​។ ពេល​កូន​និយាយ​អ្វីមួយ​នៅពេល​កូន​ខឹង វា​នឹង​បន្សល់​ស្លាកស្នាម​បែបនេះ​ឯង​"​។ 

​    ​*** អ្នក​អាច​ចាក់​មនុស្ស​មួយ​កាំបិត ហើយ​ដក​កាំបិត​ចេញ​វិញ​។ ទោះ​អ្នក​សុំទោស​ប៉ុន្មាន​លាន​ដង ក៏​ស្នាមរបួស​នៅតែ​មិនអាច​រលុប​បានឡើយ​។ ត្រូវ​រៀន​ទប់​កំហឹង​ឱ្យ​ជាប់ កុំ​និយាយ​អ្វីដែល​នឹងធ្វើ​ឱ្យ​ស្តាយក្រោយ​នៅពេល​បន្ទាប់​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់