adverise with khmeread Suzy 2

ក្រុមហ៊ុន JYP អះអាងថា គ្មានការចេញអាល់ប៊ុមចម្រៀងទោលរបស់ Suzy ទេ

          ជា​ថ្មីម្តងទៀត​ មាន​ពាក្យចចាមអារ៉ាម​លេច​ឮថា តារាចម្រៀងនិង​តារា​ស្រី Suzy នឹង​ត្រៀម​ខ្លួន​​សម្រាប់កា​របង្ហាញមុខ​ក្នុងវិស័យចម្រៀងជា​លក្ខណៈ​ទោល ហើយ​ក្រុម​ហ៊ុន JYP Entertainment ក៏បាន​បដិសេធ​ពត៌មាននេះហើយ​ដែរ។​

          ពាក្យចចាមអារ៉ាម​ស្តីពីការ​ចេញអាល់ប៊ុ​ម​ចម្រៀងទោល​របស់ Suzy ត្រូវ​បាន​ផ្សព្វផ្សាយ​ទូទៅ​កាល​ពី​ខែមេសា​ឆ្នាំមុន ហើយ​ក្រុម​ JYP Entertainment ​បាន​​អះអាងថា គ្មាន​ព័ត៌មាន​ជាក់លាក់ទេ។ វាគ្រាន់តែ​ជា​ជ្រុងមួយនៃ​គំនិតជា​ច្រើន​​​ដែលគេលើក​ឡើង។

          ពាក្យចចាមអារ៉ាម​បែបនេះកាន់តែបង្ហាញនិង​កាន់តែលម្អិតជា​ងមុន ដោយ​មាន​ការ​ចោទប្រកាន់ថា Suzy នឹងចេញផ្សាយ​អាល់ប៊ុ​ម​ចម្រៀងទោល​នៅ​ខែ​ធ្នូ​ខាង​មុននេះ។ តាមអ្នកជិតស្និទ្ធថា Suzy កំពុងត្រៀម​ខ្លួនសម្រាប់សកម្មភាព​ឃោសនាចម្រៀងទោល​របស់​នាង៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់