adverise with khmeread Demi rose main

Demi Rose ធ្វើឲ្យទស្សនិកជនដកចិត្តមិនរួច

          ក្រសែ​ភ្នែក​របស់​សាធារណជនបាន​បាញ់ឆ្ពោះទៅ​រក​ Demi Rose ខណៈ​ពេល​នាង​បាន​ចូល​រួម​ក្នុងកម្មវិធីរបស់ Michelle Keegan ដោយ​ស្លៀក​ពាក់​ឈុត​រ៉ូបពណ៌​ឆើត​ដ៏ស្រស់ស្អាត។

          Demi ដែល​គេនិយាយពីមាត់មួយទៅមាត់មួយ​ថា ទាក់ទងជាមួយ​តារា​ចម្រៀង​រែប Tyga អំឡុង​ពេល​តារាចម្រៀងរែប​រូបនោះ​ចែក​ផ្លូវគ្នា​ពី Kylie Jenner បាន​ឈរ​បង្អួត​រាង​ជាមួយ​នឹង​ឈុត​រ៉ូប​ពណ៌បៃតង​ចាស់​វែង​អូសដី។

          ជាមួយនឹង​ឈុត​រ៉ូប​ថ្មីសន្លាងនេះ Demi ហាក់ដូចជា​មិន​កំណាញ់នឹង​បញ្ចេញ​សាច់គល់សុដន់​សខ្ចីនិង​ដ៏ទ្រលុកទ្រលន់របស់​នាងនោះ ហើយ​នាង​ហាក់ដូចជា​អត់ខ្មាស់អៀន​បន្តិចសោះ។

          ការផាត់មុខ​ ធ្វើ​ភ្នែក​បែបស្រទន់​ និង​ក្រែមលាបបបូរមាត់ពណ៌សាច់​បែប​នេះ ធ្វើ​ឲ្យ​ Demi កាន់តែ​ស្រស់ស្អាត​មួយកម្រិតទៀត ទស្សនិកជន​ពិតជា​មិន​ចង់​បង្វែរ​ចក្ខុ​ចេញទេ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់