adverise with khmeread Unnamed

តា​កូ​ម៉ា​ព្រលះ​ជាមួយ​ម៉ូតូ​របួសធ្ងន់​ម្នាក់ ហើយ​រថយន្ត​ក្រឡាប់​ធ្លាក់​ប្រឡាយ​

    កំពង់ឆ្នាំង ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នៅ​ថ្ងៃទី​៣០​ កញ្ញា​ ឆ្នាំ២០១៦​នេះ នៅ​ចំណុច​គីឡូម៉ែត្រ​៦៦-៦៧​ស្ថិតនៅ​ភូមិ​ទឹកល្អក់ ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​រវាង​រថយន្ត​ និង​ម៉ូតូ​បណ្តាលឱ្យ​របួសធ្ងន់​ម្នាក់ ហើយ​រថយន្ត​បាន​ក្រឡាប់​ធ្លាក់​ប្រឡាយ។​

    ប៉ូលិស​និយាយថា ភាគី​រថយន្ត​ម៉ាក​តូយ៉ូតា តា​កូ​ម៉ា ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​ 2AC 9717 អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ និង អាសយដ្ឋាន (​រត់​បាត់​)​បើកបរ​ពី​ទិស​ខាងជើង​ទៅ​ទិស​ខាងត្បូង។​

    លុះដល់​ចំណុច​ខាងលើ​ក៏​បុក​ជាមួយ​ភាគី​ម៉ូតូ​ម៉ាក​ហុងដា​សេ​125​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ពោធិ៍សាត់​ 1D-2090​ អ្នកបើកបរ​ឈ្មោះ កុង គឹម​សាង ភេទ​ប្រុស អាយុ២៤​ឆ្នាំ មុខរបរ​កម្មករសំណង់ នៅ​ភូមិ​សាមគ្គី ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្តពោធិសាត់ ដែល​បើកបរ​ពី​ទិស​ខាងត្បូង​ទៅ​ទិស​ខាងជើង ច្រាសទិស​គ្នា​រថយន្ត​បាន​បុក​ម៉ូតូ​បណ្តាលឱ្យ​របួសធ្ងន់​ម្នាក់ ខូច​ម៉ូតូ​១​គ្រឿង​ធ្ងន់ និង រថយន្ត​១​គ្រឿង​ធ្ងន់​ហើយ​ក្រឡាប់​ធ្លាក់​ប្រឡាយ​។​

    ក្រោយ​កើតហេតុ​ប៉ូលិស​ជំនាញ​ចរាចរណ៍​បាន​ចុះ​ដល់ក​ន្លែ​ង​កើតហេតុ​ ​យានយន្ត​ទាំង​២​ទៅ​រក្សាទុក​នៅ​ស្រុក​ដោះស្រាយ​ពេល​ក្រោយ៕​

adverise with khmeread

មតិយោបល់