adverise with khmeread 14550990 1133037003449840 708698194 o

ប្តី​ស្រ​វឹង ​ប្រពន្ធ​ក៏​ស្រ​វឹង​ ទាស់​ពាក្យសម្តី​គ្នា​កាប់​ចាក់​គ្នា​គ្មាន​អ្នកឈ្នះ​គ្មាន​អ្នកចាញ់​

    កំពង់ស្ពឺ ៖ មាន​ករណី​អំពើហិង្សា​ក្នុង​គ្រួសារ​រវាង​ប្តី​ និង​ប្រពន្ធ​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោ​៧ ​និង​២០ នាទី យប់​ថ្ងៃទី​២៩​ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ភូមិ​ដំបង​វេញ​ ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ បណ្តាលឱ្យមាន​របួស​ឈាម​ស្រោច​ពេញ​ខ្លួន​បានសម្រេច។​

    ប៉ូលិស​និយាយថា ប្តី​ឈ្មោះ ម៉ុ​ន ឃីម  អាយុ​៤៥​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ សុខ គា អាយុ​៤៤​ឆ្នាំមាន​មុខរបរ​ធ្វើ​ស្រែ ទីលំនៅ​ភូមិ ឃុំ​កើ​ត​ហេតុ មានកូន ៣​ នាក់ ស្រី ២ ​នាក់​។​

    ប៉ូលិស​បន្តថា រឿងនេះកើ​ត​ឡើ​ង​បណ្តាលមកពី ប្តី​ប្រពន្ធ​ទាំង​២​នាក់​ផឹកស្រា​ស្រវឹង​ទាំងសងខាង ហើយ​ទាញ​កាំបិត​កាប់​គ្នា​ទៅវិញទៅមក​គ្មាន​អ្នកឈ្នះ​គ្នន​អ្នកចាញ់​។​

    បន្ទាប់ពី​កើ​ត​ហេតុ​ភ្លាម សមត្ថកិច្ច​និង​ប្រជា​ការពារ​បាន​ដឹក​ជន​គ្រោះ​ទាំងពីរ​នាក់​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ស្រុក​ឱ​រ៉ា​ល់៕

adverise with khmeread

មតិយោបល់