adverise with khmeread Unnamed

បុរស​វ័យ​៦១​ឆ្នាំ​ស្រវឹង​ចុះ​ទឹក​ប្រឡាយ​លង់​ស្លាប់​

    បន្ទាយមានជ័យ​ ៖ យោងតាម​រាយការណ៍​របស់​កងរាជអាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ​បានឱ្យដឹងថា នៅវេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៦ មាន​ករណី​មនុស្ស​លង់ទឹក​ប្រឡាយ​ស្លាប់​ម្នាក់ នៅ​ចំណុច​ភូមិ​អំពិល​ ឃុំ​ប្រាសាទ ​ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។​

    មន្ត្រី​អាវុធហត្ថ​បាន​បន្តថា ជនរងគ្រោះ​ឈ្មោះ រស់ គឿ​ប ភេទ​ប្រុស អាយុ​៦១​ឆ្នាំ រស់នៅ​ភូមិ​អំពិល ​ឃុំ​ប្រាសាទ ​ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។ មូលហេតុ​ស្រវឹងស្រា​ចុះ​មុជទឹក​ប្រឡាយ​ក៏​លង់​ស្លាប់ ។​

    សព​ត្រូវបាន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅផ្ទះ​សព​បន្ទាប់ពី​សមត្ថកិច្ច​ធ្វើ​កោសល្យ​ពិច័យ​រួច៕
 

adverise with khmeread

មតិយោបល់