adverise with khmeread Customer service smile

ញញឹម​ស្រស់​អាច​ទាក់ទាញ​អតិថិជន​ដោយ​មិនបាច់​ប្រឹង​!

    ​គ្រប់​អាជីវកម្ម​ទាំងអស់ អ្វីដែល​សំខាន់បំផុត​គឺ​ស្នាមញញឹម​។ ការបង្ហាញ​ស្នាមញញឹម​ដ៏​ស្រស់​បែប​ធម្មជាតិ​បង្ហាញ​សារ​បង្កប់​ប្រាប់​ទៅគ្រប់​អតិថិជន​ទាំងអស់​ដែល​អ្នក​បានទទួល​រាក់ទាក់​ថា លោកអ្នក​ពិតជា​មាន​ក្តី​រីករាយ​ដែល​បាន​ជួប​ពួកគេ (​អតិថិជន​)!

​     ពេល​ដើរចូល​ហាង​ឬ​ការិយាល័យ​ជា​លើកដំបូង អតិថិជន​ជន​អាច​នឹងមាន​អារម្មណ៍​ភ័យ​។ ពួកគេ​ភ័យ​គឺ​ដោយសារតែ​អ្នក​។ មូលហេតុ​អ្វី​? ព្រោះ​ពួកគេ​មិន​ស្គាល់​ផលិតផល និង​សេវា​ច្បាស់លាស់ មិនដឹងថា​មាន​របស់​អ្វីខ្លះ​តាំង​លក់​ក្នុង​ហាង​របស់​អ្នក និង​ពុំមាន​អារម្មណ៍​ស្រួល​ក្នុង​ចិត្ត​ពេល​ឃើញ​ទឹកមុខ​ស្មឿក​របស់​អ្នក​។ ជួនកាល​មកពី​ពួកគាត់​ឆ្ងល់​ថា​តើ​អ្នក​អា​ចរក​របស់​ដែល​គាត់​ត្រូវ​ការឱ្យ​បានដែរ​ឬក៏​អត់ ឬថា​តើ​ក្រុមហ៊ុន​របស់​អ្នក​គួរឱ្យ​ទុកចិត្ត​ដែរ​ឬក៏​អត់​។​

​    ​ដើម្បី​កុំឱ្យ​អតិថិជន​ភ័យ អ្នក​ត្រូវតែ​ស្វាគមន៍​អតិថិជន​ប្រកបដោយ​ភាពកក់ក្តៅ និង​ទឹកមុខ​ញញឹម​ដោយស្មោះ​អស់ពីដួងចិត្ត​។ កុំ​ធ្វើ​ពុធ​ជាញ​ញឹម​ឱ្យសោះ​។ ត្រូវ​ស្វាគមន៍​ប្រកបដោយ​ភាព​រម​ទ​ម្យ​បំផុត​។ អត្ថប្រយោជន៍​ទទួលបាន​គឺ​៖

​    ​- បន្ថយ​ការភ័យខ្លាច​របស់​អតិថិជន​
​    ​- បង្កើត​ទំនុកចិត្ត​
​    ​- ធ្វើឱ្យ​អតិថិជន​មាន​អារម្មណ៍ល្អ​ចំពោះ​ខ្លួន​គាត់​
​    ​- ធ្វើឱ្យ​អតិថិជន​មាន​អារម្មណ៍ល្អ​ចង់​ទិញ​ផលិតផល​របស់​អ្នក​
​    ​
​    ​ក្នុងករណី​អ្នក​ញញឹម​មិន​ចេញ ត្រូវធ្វើ​បែបណា​ទើប​អាច​ញញឹម​ស្រស់​ដាក់​អតិថិជន​គ្រប់ពេល​?

​    ​ហ្វឹកហាត់​ញញឹម​បែប​ធម្មជាតិ​មុន​ឈាន​ជើង​មក​ការិយាល័យ​ធ្វើការ​: ធ្វើយ៉ាងណា​ទើប​អាច​ញញឹម​បែប​ធម្មជាតិ​បាន​? វិធី​ល្អ​បំផុត​គឺ​ត្រូវ​ស្រមៃ​ទៅដល់​រូបភាព​គួរឱ្យ​ស្រឡាញ់​ណាមួយ ដូចជា រូប​ឆ្មា ឬ​រូប​ឆ្កែ​ជាដើម​។ គ្រប់​ពេលដែល​អ្នក​ញញឹម​មិន​ចេញ ឬ​គ្មាន​អារម្មណ៍​នឹង​ញញឹម​ដាក់​អតិថិជន អ្នក​ត្រូវតែ​ស្រមៃ​ដល់​រូបភាព​ទាំងនោះ​។ ពេល​អតិថិជន​ឃើញ​អ្នក​ញញឹម​ស្រស់ ពួកគេ​ក៏​នឹងមាន​អារម្មណ៍ល្អ និង​ចង់​ទិញ​ផលិតផល​ពី​អ្នក​វិញ​ផងដែរ​។

* ចុងក្រោយ អ្នក​ត្រូវ​ចាំ​ជានិច្ច​ថា ត្រូវ​ញញឹម​ជានិច្ច​គ្រប់ពេល​ទទួល​ស្វាគមន៍​អតិថិជន ហើយ​សូម្បីតែ​ពេល​ទទួល​ទូរស័ព្ទ ក៏​មិនត្រូវ​ភ្លេច​ញញឹម​នោះដែរ​។ អនុវត្ត​វិធី​នេះ អ្នកនឹង​ធ្វើឱ្យ​អតិថិ​ន​ជន​មាន​អារម្មណ៍​ចង់​ទិញ​ផលិតផល​ច្រើនៗ និង​ចង់​វិលត្រឡប់​មក​ទិញ​លើក​ក្រោយៗ​ផងដែរ​។

​សូម​ជូនពរ​ឱ្យ​រាល់​មុ​រ​របរ​អាជីវកម្ម​រប​ស់​អ្នក​ជោគជ័យ​គ្រប់ពេល​តាមរយៈ​ការ​ញញឹម​នេះ​!

adverise with khmeread

មតិយោបល់