adverise with khmeread Unnamed

ក្មេងៗ​វាយតប់​គ្នា​តាមផ្លូវ​ត្រូវ​អាវុធហត្ថ​ឃាត់​បាន​ម្នាក់​

    បន្ទាយមានជ័យ ៖ យោងតាម​ពា​ក្យបណ្ដឹង​ចុះ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៦​របស់​ជនរងគ្រោះ​ឈ្មោះ ហៀ​ង ប៊ុន​សៀង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ និង​ឈ្មោះ ហៀ​ង ប៊ុនហេង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ទាំង​នាក់​ជា​បងប្អូន​បង្កើត រស់នៅ​ភូមិ​សែ​សិន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។​

    ទាំង​២​នាក់​បងប្អូន​បាន​ប្ដឹង​ពី​ឈ្មោះ​ ខឹម សំអាង និង​ឈ្មោះ ខ្វាន់ ពីបទ​បាន​ប្រើ អំពី​ករណី​ហិង្សា​ដោយ​ចេតនា​។​

    ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង លោក​វរៈសេនីយ៍​ត្រី ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​យុត្តិធម៌ នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​ដឹកនាំ​កម្លាំង​ជំនាញ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ ចុះ​ប្រតិបត្តិ​ការឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ ឈ្មោះ ខឹម សំអាង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ នៅវេលា​ម៉ោង​២​រសៀល ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៦​ នៅ​ចំណុច​វត្ត​សមាធិ​ផល ស្ថិត​ក្នុងភូមិ​៤ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយ​បាន​យកមក​បញ្ជាការដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ខេត្ត ដើម្បី​ធ្វើការ​សាកសួរ​។​

    លោក ព្រហ្ម ថេ​ង បន្តថា តាម​ការឆ្លើយបំភ្លឺ​រប​ស់ជន​រងគ្រោះ​២​នាក់​បងប្អូន​បាន​រៀបរាប់ថា នៅវេលា​ម៉ោង​១២ ថ្ងៃទី​២៨​ខែកញ្ញា ឆ្នាំ​២០១៦​នេះ​ក្នុងពេលដែល​ពួកគេ​បាន​ជិះ​ម៉ូតូ​ទៅយក​បាយ​នៅឯ​វត្ត​សមាធិ​ផល។​

    ហើយ​បាន​ត្រឡប់មកផ្ទះ​វិញ ស្រាប់តែ​ឈ្មោះ ខឹម សំអាង និង​ឈ្មោះ ខ្វាន់ បាន​យក​កំណាត់ឈើ ​និង​ដែក​គប់​មកលើ​ពួកគេ បណ្ដាលឱ្យ​រងរបួស​ច​ញ្ចើ​ម​ស្ដាំ​ទាំង​២​នាក់​តែម្ដង​។​

    លោក​ ព្រហ្ម ថេ​ង បាន​បន្តថា ជនសង្ស័យ​ឈ្មោះ ខឹម សំអាង បាន​ឆ្លើយ​សារភាពថា ពួកគេ​បានធ្វើ​សកម្មភាព​ដូច​ការចោទប្រកាន់​រប​ស់ជន​រងគ្រោះ​ពិតប្រាកដ​មែន ហើយ​បក្ខពួក​របស់គេ​ឈ្មោះ​ ខ្វាន់ បាន​ប្រើ​កណ្ដាប់ដៃ​វាយ​ទៅលើ​ជនរងគ្រោះ​ឈ្មោះ​ ហៀ​ង ប៊ុន​សៀង មូលហេតុ​ដោយ​២​នាក់​បងប្អូន បាន​ខាំមាត់​និង​ញាក់​ច​ញ្ចើ​ម​ដាក់​ពួកគេ​។​

    លោក​វរៈ​សេនីយ៍​ត្រី​បាន​បន្តទៀតថា យោងតាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ និង​ស្នាមរបួស​របស់​ជនរ​ង​គ្រោះ​ព្រមទាំង​មាន​វត្ថុតាង​គ្រប់គ្រាន់​ផង​នោះ ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។ ចំណែក​ឈ្មោះ ខ្វាន់ ដែល​បានគេច​ខ្លួន​ក្រោយពី​ធ្វើ​សកម្មភាព​ហើយ​នោះ ត្រូវបាន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ចាប់ខ្លួន​បន្តទៀត៕

adverise with khmeread

មតិយោបល់