adverise with khmeread Unnamed %283%29

ឡាន​បុក​បន្តកន្ទុយ​គ្នា​៣​គ្រឿង​ក្រឡាប់ និង​ខូច​ខ្ទេច​នៅ​ពោធិ៍សាត់​

    ពោធិ៍សាត់ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​ដោយ​រថយន្ត​៣​គ្រឿង​បុក​បន្តកន្ទុយ​គ្នា​នៅ​ម៉ោង​១០​ព្រឹក ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៦​នេះ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១៣០ និង​១៣១ ស្ថិតក្នុង​ភូមិ​តា​ក្រចៅ សង្កាត់​ព្រៃ​ញី ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​។​

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បណ្តាលមកពី អ្នកបើកបរ​រថយន្ត​ម៉ាក HighLander ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2Q-3102 បាន​បើក​វ៉ា​ឆ្វេង ក៏​វ៉ា​ក់​អឺ​ជាមួយ​ឡាន​តូ​រី​ស ហើយ​បាន​អែម​ចូល​ឆ្វេង​វិញ ភ្លាមនោះ​មាន​រថយន្ត​ម៉ាក Nissan Frontier ពណ៌​ប្រ​ផះ​មួយគ្រឿង ពាក់​ស្លាក​លេខ 2AA-0846 បើក​ពីក្រោយ​ក្នុង​ល្បឿន​លឿន។​

    បន្ទាប់មក​បាន​បុក​ពីក្រោយ​រថយន្ត HighLander បណ្តាលឱ្យ​រថយន្ត HighLander ក្រឡាប់​ធ្លាក់​ប្រឡាយ។ ​ពេលនោះ​ក៏មាន​រថយន្ត Camry បា​ឡែ​ន​មួយគ្រឿង​ទៀត ពាក់​ស្លាក​លេខ ភ្នំពេញ​ 2P-1294 បាន​បុក​បន្ត​ជាមួយ​រថយន្ត Nissan Frontier បណ្តាល​ឱ្យ​ខូចខាត​រថយន្ត​យ៉ាងដំណំ។​ ​ប៉ុន្តែ​គ្មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ឡើយ​។​

    ក្រោយពេល​កើតហេតុ កម្លាំង​ប៉ូលិស​ក្រុង និង​កម្លាំង​ប៉ូលិស​ចរាចរណ៍​ខេត្ត បាន​ចុះ​អន្តរាគមន៍ សម្របសម្រួល និង​ស្ទូច​រថយន្ត​ចេញ ជៀសវាង​គ្រោះថ្នាក់​បន្ត​ជាយថាហេតុបន្ដទៀត​៕


 

adverise with khmeread

មតិយោបល់